សារ ទី ថា​ក្រោយ​បឹង​កេត​នាំ​មុខ​២​គ្រាប់ ​អគ្គិសនីមិន​ខ្លាច​របូត​គ្រាប់​ទៀត​ឡើយ​តែ​សម្រុក​បឹង​កេត​មិន​ចូល​​​

  • 2021-09-07 03:33:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ខ្សែ​ប្រយុទ្ធ​លេច​ធ្លោ​របស់​​អគ្គិសនី​កម្ពុជា សា​រ ទី ​យល់​ឃើញ​ថា ការ​ដែល​​ក្លឹប​របស់​ខ្លួន​មិន​សូវ​មាន​ឱកាស​ស៊ុត​បឹង​កេត​មិន​មែន​មក​ពី​​​​ក្រុម​​របស់​ខ្លួន​ខ្លាច​របូត​ច្រើន​គ្រាប់​ឡើយ ​គឺ​ដោយ​សារ​លេង​មិន​យល់​ចិត្ត​គ្នា​​ទើប​ធ្វើ​ឲ្យ​មិន​សូវ​មាន​ឱកាស​សម្រុ​ក​ទៅ​លើ​បឹង​កេត​។

រូបថត សារ ទី

​ម្សិលមិញ​នេះ​ការ​ប្រកួត​រវាង​បឹង​កេត និង អគ្គិសនី​កម្ពុជា ​បញ្ចប់​ទៅ​ដោយ​ក្រុម​បឹង​កេត​ឈ្នះ​២-០ ​​សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា​សប្ដាហ៍​ទី​១១​ ហើយ​ការ​ប្រកួត​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ក្រោយ​របូត​២​គ្រាប់​ហើយ​ក្ដី ក្រុម​អគ្គិសនី​នៅ​តែ​មិន​សូវ​មាន​ឱកាស​ស៊ុត​ទៅ​លើ​បឹង​កេត ពិសេស​​គឺ​ការ​បង្កើត​ឱកាស​មាន​តិច​តួច​មែនទែន។ ​ ទាក់​ទង​​ប្រកួត​នោះ សារ ទី បាន​ឲ្យ​ដឹង​ថា ​តាម​ពិត​ទៅ​ក្រុម​របស់​ខ្លួន​ចង់​សម្រុកទៅ​លើ​បឹង​កេត​ណាស់​ក្រោយ​ពេល​ក្រុម​បឹង​កេត​នាំ​មុខ​តែ​ក្រុម​ខ្លួន​នៅ​តែ​មិន​មាន​ឱកាស​ដដែល​ ចំណុច​នេះ​គឺ​មក​ពី​​​ការ​លេង​មិន​យល់​ចិត្ត​គ្នា។ ទន្ទឹម​នោះ​ក៏​អាច​មក​ពី​​ការ​ខ្វះខាត​កម្លាំង និង​ការ​ខ្វះ​ការ​សហការ​គ្នា​ជា​ក្រុម​​នៅ​លើ​ទីលាន​ផង​ដែរ​។

​រំលឹក​ថា បច្ចុប្បន្ន​អគ្គិសនី​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​ទី​​១០​ក្នុង​តារាង​លីគ​កំពូល​កម្ពុជា ​ដោយ​រក​បាន​ត្រឹម​៧​ពិន្ទុ​ក្នុង​ចំណោម​ការ​ប្រកួត​១១​លើក​៕ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម