បីខែនេះ សំ សុណ្ណារ៉ាក់ រវល់បែកខ្ទិះជាមួយការងារសិល្បៈផង និងរកស៊ីផ្ទាល់ខ្លួនផង តែមានគន្លឹះធ្វើឲ្យលោកញញឹមបាន
- 2021-09-09 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បីខែនេះ សំ សុណ្ណារ៉ាក់ រវល់បែកខ្ទិះជាមួយការងារសិល្បៈផង និងរកស៊ីផ្ទាល់ខ្លួនផង តែមានគន្លឹះធ្វើឲ្យលោកញញឹមបាន
ចន្លោះមិនឃើញ
តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស សំ សុវណ្ណារ៉ាក់ បង្ហើបថា រយៈពេលបីខែហើយដែលលោកចាប់ផ្ដើមទទួលការងារសិល្បៈឡើងវិញ ពោលគឺទាំងការថតរឿង ស្ពតពាណិជ្ជកម្ម និងទទួលការច្រៀងនៅក្នុងកម្មវិធីផ្សេងៗ។ ក្នុងរយៈពេលនេះលោករវល់ទ្វេដង ហើយមុខជំនួញផ្ទាល់ខ្លួនក៏រវល់ខ្លាំងណាស់ដែរ។
តារាចម្រៀងរូបនេះ បានប្រាប់Sabay នៅរសៀលថ្ងៃទី៨ ខែកញ្ញា នេះថា បច្ចុប្បន្នការងារសិល្បៈរវល់ជាងការងាររកស៊ី តែលោកមិនអាចប្រលែងចោលមួយណាទាំងស្រុងបានឡើយបានឡើយ ហើយលោកគ្រោងទម្លាក់ការងារសិល្បៈចោលខ្លះដោយធ្វើយ៉ាងណារុញការងារទាំងពីរនេះឲ្យដើរទៅមុខដូចគ្នា។
សំ សុវណ្ណារ៉ាក់ ៖"រវល់ណាស់...ហត់ណាស់បង! យើងឆ្លៀត តែចំណូលបានពីវាក៏សមរម្យទៅនឹងការខិតខំយើងដែរ អីចឹងយើងសប្បាយចិត្ដ នៅតែញញឹម។ សិល្បៈក៏រវល់ខ្លាំងណាស់ដែរបងបីខែនេះ តែយើងរវល់តែនៅតាមប៉ុស្តិ៍ ថតរឿង ថតMV នៅភ្នំពេញ មិនបានចុះខេត្តដើម្បីច្រៀងអីដូចមុនទេ"។
បើតាមលោក សំ សុណ្ណារ៉ាក់ ជំនួញនាំចូលខោខោវប៊យពីក្រៅប្រទេសដែលមានយីហោ"Sovanarak Brand" បានដំណើរការជិត២ឆ្នាំហើយ ហើយទំនិញទាំងនេះត្រូវបានលោកស្ដុកទុកនៅឃ្លាំងក្នុងផ្ទះលោកផ្ទាល់ម្ដុំផ្លូវវេង ស្រេង។ លោកគ្រោងនឹងបើកហាងលក់ដូរមួយត្រឹមត្រូវ នៅពេលស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល៕