​ឌូក ថា​៤​ស្មើ​​គីឡូយក្ស​ប៉ះ ​រាជ​ ចុង​សប្ដាហ៍​នេះ​មាន​ក្ដី​បារម្ភ​​ធំ​​មួយ​ដែល​​អាច​ធ្វើ​​ឲ្យ​ចាញ់​ការ​ប្រកួត

  • 2021-09-09 04:07:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ពេល​ថ្មី​ៗ​នេះ សុវណ្ណរាជ បាន​និយាយ​ថា គេ​នឹង​អាច​លេង​៤​ស្មើ​ទល់​ក្រុម​រ​បស់​ ឌូក ​នៅថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​នេះ​​ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ក្នុង​ការ​​ជ្រើស​រើស​តារាង​​ឡើយ​​។

ទាក់ទង​ប្រកួត​នោះ​ខាង​​ ឌូក មាន​ ម៉េង​ហ៊ួង, សំ សាម៉ីត (ជម្រើសជាតិ​ឆ្នេរខ្សាច់​) និងប៉ះសេមួយ។ ចំណែក​ខាង​​ រាជ​ មាន ​វ៉ា, យុន និង បង​ហុង​ប៉ះ​សេ​។ គូ​នេះ​ពិត​ជា​កក្រើក​មិន​ខាង​​​បើ​សិន​លេង​នៅ​​ចុង​សប្ដាហ៍​នេះ​មែន​។ ទាក់​ទង​សម្ដី​របស់​ ឌូក វិញ​​គេ​បាន​​និយាយ​ថា ​«​មិន​ទាន់​ច្បាស់​លេង​១០០%​ទេ​បង​។ តែ​ប្រហែលជា​លេង​ហើយ​៤​ហ្នឹង​នៅ​ចុង​សប្ដាហ៍​នេះ​។ ​លេង​៤ស្មើ​ហ្នឹង​ចំណុច​ដែល​បារម្ភ​​ធំ​បំផុត​គឺ​ផ្លែ​សេវា​របស់​យុន​មុត​ជាង​ខាង​ខ្ញុំ។ ចំណែក​ការ​ផ្ដាច់​វិញ​ល្អ​ដូច​គ្នា​ ដូច្នេះ​ខ្ញុំ​គិត​ថា​អាច​លេង​បាន​»។

រំលឹកថា​ រាជ​ និង យុន​ ពេល​នេះ​កំពុង​ល្អ​ណាស់​​ចង់​អស់​គូ​លេង​ហើយ ពោលគឺ​ឈ្នះ​រហូត​មិន​ថា បី​ស្មើ​ឬ​ត​ឲ្យ​គេ​៣​ទល់​៤​ទេ។ ​ម្សិល​មិញ​នេះ​​​រាជ​ទើប​តែ​បាន​យក​ឈ្នះ​គូ​៣​ស្មើ​ទល់​ក្រុម​សុវណ្ណនាថ និង​ម៉ាប់​ឆ្វេង​ថែម​ទៀត​ផង​៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​