កែវ សារ៉ាត់ ថា​​ Tiger ​នៅ​តែ​មាន​ឆន្ទៈ​លើក​​ពាន​បើ​ទោះ​​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ធ្វើ​មិន​សូវ​បាន​ល្អ​

  • 2021-09-09 08:41:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ​របស់​ Angkor Tiger ​កែវ​ សារ៉ាត់ បាន​អះអាង​ថា​​ក្រុម​របស់​ខ្លួន​នៅ​តែ​មាន​សង្ឃឹម​ និង​ឆន្ទៈ​​​លើក​ពាន​ដដែល​សម្រាប់​ការប្រកួត​លីគ​កំពូល​កម្ពុជា​រដូវ​កាល​​នេះ​​បើ​ទោះ​​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​ធ្វើ​មិន​សូវ​បាន​ល្អ​ក៏​ដោយ​។

​ខ្សែ​ការពារខាង​លើ​បាន​ឲ្យ​ដឹង​ថា ប៉ុន្មាន​ប្រកួត​ចុងក្រោយ​​ក្រុម​របស់​​ខ្លួន​ហាក់​លេង​មិន​សូវ​ត្រូវ​គ្នា​សោះ ទើបធ្វើ​ឲ្យ​ការ​ប្រកួត​ទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ។ ពិសេស​ដូច​កាល​ប្រកួត​​ពី​ពេល​ថ្មី​ៗ​នេះ​ធ្វើ​បាន​​ត្រឹមស្មើ​ ​សូល​ទីឡូ​អង្គរ ០-០​ក្ដី​។ ​យ៉ាង​ណា​ក្រុម​របស់​ខ្លួន​នៅ​តែ​មាន​ឆន្ទៈ​ខ្ពស់​ដដែល​ក្នុងការ​ប្រជែង​ពាន​លីគ​ ពី​ព្រោះ​ឆ្នាំ​នេះ​ជា​ឱកាស​ល្អ​មួយ​​ដោយសារ​​ក្រុម​របស់​ខ្លួន​បាន​រៀបចំ​បាន​ល្អ​​។

កែវ សារ៉ាត់ ជា​ខ្សែ​ការពារ​ល្អ​មួយ​រូប​របស់​ Tiger ​ដែល​តែង​បង្ហាញ​ខ្លួន​ក្នុង​ជម្រើ​សដំបូង​មិន​ថា Hun Sen Cup និង​លីគ​កំពូល​កម្ពុជា​ឡើយ​។ គេ​ក៏​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​ក្រុម​​​ផង​ដែរ​។​

ដោយ​ឡែក​​ការប្រកួតបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា Metfone Cambodian League 2021 សម្រាប់ជើងទី២នឹងអនុវត្តតាមរូបមន្ត Top 8 និង Last 5។ មានន័យថា ក្រុមមានពិន្ទុច្រើនជាងគេចំនួន៨ បន្ទាប់ពីចប់ជើងទី១ នឹងប្រជែងគ្នាយកតំណែងជើងឯក និងក្រុមមានពិន្ទុតិចជាងគេចំនួន៥ត្រូវប្រកួតគ្នាយកពិន្ទុគេចពីតំបន់កាត់ចោល។

សម្រាប់ការគិតពិន្ទុវិញ នឹងត្រូវរាប់បន្តពីជើងទី១ ហើយក្រុមមានពិន្ទុច្រើនជាងគេក្រោយចប់ការប្រកួតទាំងអស់ក្នុងចំណោម Top 8 នឹងទទួល បានតំណែងជើងឯក ប្រចាំឆ្នាំ២០២១ និងក្រុមមានពិន្ទុតិចជាងគេ ឬចំណាត់ថ្នាក់លេខ១៣ ក្នុងចំណោម Last 5 នឹងត្រូវបានកាត់ចោល។ ការប្រកួត Top 8 និង Last 5 នេះប្រព្រឹត្តទៅតែមួយជើងប៉ុណ្ណោះ ដោយមិនមានការផ្លាស់ទឹកដីទៅវិញទៅមកបន្តទៀតទេ៕​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម