Lexus RX 350 F Sport ស៊េរីឆ្នាំ២០២០ គ្រាន់តែពន្ធនាំចូលទិញ Prius ០១០ មួយទឹកបាន ២គ្រឿង

  • 2021-09-10 02:24:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល Lexus ជា​ប្រភេទ​ឡាន​ដែល​កំពុង​មាន​ភាព​ពេញ​និយម​ខ្លាំង​នៅ​កម្ពុជា ដូច​ជា Lexus RX 350 F Sport ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ ក៏​​កំពុង​មាន​ភាព​ទាក់​ទាញ​ខ្លាំង​ពី​អ្នក​ប្រើ​ប្រាស់ ដែល​ចូល​ចិត្តជិះ​រថយន្ត​ប្រភេទ SUV ប្រណិត។

រថយន្ត​​ដែល​មាន​តម្លៃ​ថ្លៃ​ ស៊េរី​ទំនើប​ដែល​កំពុង​មាន​ទីផ្សារ​នៅ​ប្រទេស​កម្ពុជា​នេះ នៅ​តែ​មាន​អ្នក​ទិញ​ជិះ​ជា​ច្រើន តែបើ​និយាយពីតម្លៃនាំចូលវិញក៏មិន​តិច​ដែរ។ តាម​ប្រភព​ពី Auto US Direct Cambodia បាន​បង្ហាញ​​ពី​តម្លៃ​នាំចូល​ឡាន​ពី​អាមេរិក សម្រាប់​ម៉ូដែល Lexus RX 350 F Sport Performance AWD ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ ដូច​ខាង​ក្រោម៖

  • តម្លៃឡាន ៤៨ ៩៩០ដុល្លារ (តម្លៃនៅអាមេរិក)
  • តម្លៃពន្ធនាំចូល ៥៥ ៩៧៣ដុល្លារ
  • តម្លៃដឹកជញ្ជូន ២ ៤៥០ដុល្លារ
  • តម្លៃឯកសារនៅខ្មែរ ៧០០ដុល្លារ
  • តម្លៃសេវាកម្មរបស់ក្រុមហ៊ុន ២ ៥០០ដុល្លារ

ដូច​នេះ​សម្រាប់​តម្លៃ​សរុបទាំងអស់របស់ឡាន Lexus RX 350 F Sport Performance AWD ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ មាន​តម្លៃ​ខ្ទង់ ១១ ០៦០០ដុល្លារ។

#ចំណាំ៖ តម្លៃនេះនៅមិនទាន់គិតតម្លៃកាត់ឈ្មោះនៅអាមេរិកពី ៥០០ ទៅ ១ ០០០ដុល្លារ និងមិនទាន់រាប់បញ្ចូលតំលៃអជ្ញាប័ន្តនាំចូល (ប្រសិនបេីមាន)។ អាច​ថា​គ្រាន់​តែ​តម្លៃ​ពន្ធនាំចូលឡាន​មួយ​នេះ​បើ​ធៀប​ជា​មួយ​តម្លៃឡាន Prius ស៊េរី​ឆ្នាំ២០១០ មួយទឹក​កំពុង​លក់​នៅ​ខ្មែរ​ខ្ទង់ ២ម៉ឺនដុល្លារស្ដើង អាច​ទិញ​បាន​ ២គ្រឿង​ស្រួល។​

Lexus RX ដំណើរការ​ដោយ​ម៉ាស៊ីន​សាំង V6 ទំហំ ៣៥០០ សេសេ​នេះ បាន ចាប់​ផ្ដើម​សង្វាក់​ផលិតកម្ម នៅ​ត្រីមាស​ទី៣ ឆ្នាំ​២០១៩​។ លក្ខណៈ​ពិសេស​ទាន់សម័យ ដោយ​​ផ្នែក​ខាង​ក្រៅ​ ​ខាងមុខ និង​ខាង​ក្រោយ ត្រូវ​បាន​កែ​លម្អ និង​ការ​រចនា​កង់​ថ្មី​ស្តង់ដារ ១៨ អ៊ីញ។ ចង្កៀង​មុខ​អំពូល LED បីជាន់ ក៏​ត្រូវ​បាន​រចនា​ឡើង​វិញ​ ខណៈ​ខាង​ក្នុង​អតិថិជន​អាច​ប្រើ​បាន​នូវ​អេក្រង់​ Touch Screenទំហំ ១២,៣ អ៊ីញ ភ្ជាប់​ជាមួយ​ឧបករណ៍​បញ្ជា​ពី​ចម្ងាយ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ Auto US Direct Cambodia

អត្ថបទ៖ ម៉េងងី