​អតីត​កីឡាករ Liverpool ថា​​ Ronaldo នឹង​អាច​​មាន​ផល​អាក្រក់​ដល់ United

  • 2021-09-10 09:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Cristiano Ronaldo បាន​​​ប្រកាស​ផ្លូវ​ការ​ពី​ការ​ផ្ទេរ​មក​កាន់​​ក្លឹប​ចាស់​ Manchester United ​វិញ​កាលពី​ខែ​មុន ហើយ​ការ​មក​ដល់​នេះ​ត្រូវ​បាន​អតីត​ខ្សែ​ការពារ​របស់​ Liverpool លោក Jamie Carragher បាន​យល់​ឃើញ​ថា​នឹង​​មាន​ផល​អាក្រក់​​ដល់​បិសាច​ក្រហម​។

បុរស​ខាង​លើ​បាននិយាយថា « គាត់​ជា​កីឡាករ​​​អស្ចារ្យ​គ្រប់​ពេល។ ​​​ដោយ​​គ្មាន​ការ​សង្ស័យ​។ ប៉ុន្តែ​ខ្ញុំ​គិត​ថា ​ការ​មក​ដល់​របស់ Ronaldo នឹង​អាច​មាន​ផល​អាក្រក់​ដល់​ ​Manchester United មិន​ខាន​»។ ជា​មួយ​គ្នា​នោះ​​វីរបុរស​ដែល​ជា​​អ្នក​ចាំ​ទី​របស់ Manchester United ​លោក Peter Schmeichel ​មិន​បាន​យល់​ស្រប​​ដូច​លោក Jamie Carragher ឡើយ។ ផ្ទុយ​ទៅវិញ​លោក​យល់​ឃើញ​ថា វា​ជា​ការ​ផ្ទេរ​មួយ​ដ៏​អស្ចារ្យ​របស់ United ។ ហើយ​លោក​សង្ឃឹម​ និង​ជឿជាក់​យ៉ាង​​ខ្លាំង​​​ចំពោះ​​សមត្ថភាព​របស់ Ronaldo ។

​Ronaldo បាន​​​​ចាក​ចេញ​ពី Juventus ​​មក​កាន់​​ក្លឹប​​ចាស់​ United ​ក្នុង​តម្លៃ​១៥​​លាន​អឺរ៉ូ​បូក​បញ្ចូល​ជា​មួយ​​៥​លាន​អឺរ៉ូ​ពីលើ​ ដែល​កុង​ត្រា​របស់​ខ្សែ​ប្រយុទ្ធ​ជម្រើសជាតិ​ព័រទុយហ្គាល់​មាន​ចំនួន​​២ឆ្នាំ​ពោល​គឺដល់​ឆ្នាំ​២០២៣​៕ ​​​​​​​

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម