មេ​ UEFA អត់​ខ្វល់​ទេ​ប្រសិន​បើ​ Real Madrid Barcelona និង​ Juventus ចាក​ចេញ​ពី UCL

  • 2021-09-10 14:12:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Aleksander Ceferin ប្រធាន​ UEFA បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាសន៍​ដែល​ត្រៀម​ចុះ​នៅ​ Der Spiegel ចុង​សប្ដាហ៍​ថា​ លោក​មិន​ខ្វាយខ្វល់​ទេ​ប្រសិន​បើ​ក្លឹប​ Real Madrid ក្លឹប​ Barcelona និង​ Juventus ចាក​ចេញ​ពី​ការ​ប្រកួត​ UEFA Champions League នៅ​ក្នុង​រដូវកាល​នេះ​។

លោក​ Cerferin បាន​និយាយ​ថា​៖" ខ្ញុំ​មិន​ខ្វល់​ទេ​ប្រសិន​បើ​ពួក​គេ​ចាក​ចេញ​ (ក្លឹប​ Real Madrid ក្លឹប​ Barcelona និង​ Juventus)។ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច​ណាស់​ ដែល​ពួក​គេ​ចង់​បង្កើត​ការ​ប្រកួត​ថ្មី​ ខណៈ​ពេល​ដែល​ពួក​គេ​នៅ​ចង់​លេង​ UCL ក្នុង​រដូវកាល​នេះ​ "។

លោក​បាន​បន្ត​ថា​៖" ច្បាស់​ណាស់​ក្លឹប​ទាំង​បី​ហ្នឹង​គឺ​មាន​មេ​ដឹក​នាំ​អសមត្ថភាព​។ ពួក​គេ​ទាំង​នោះ​( លោក​ Florentino Perez​ លោក​ Joan Laporta និង​លោក​ Andrea Agnelli) តែ​ងព្យាយាម​សម្លាប់​វិស័យ​បាល់ទាត់​នេះ​រហូត​មក​ "។

សូម​រំលឹក​ផង​ដែរ​ថា​ UEFA តែង​តែ​យាយី​ និង​គ្រោង​ដាក់​ពិន័យ​ដល់​ក្លឹប​ណា​ដែល​ពាក់ព័ន្ធ​ក្នុង​ការ​ចូល​រួម​បង្កើត​ European Super League ដែល​ជា​ពិសេស​គឺ​ ក្លឹប ​Real Madrid ក្លឹប​ Barcelona និង​ក្លឹប​ Juventus តែ​ម្ដង​ដោយ​សារ​តែ​ក្លឹប​ទាំង​៣​នេះ​នូវ​តែ​ប្រកាន់​ជំហរ​បង្កើត​ការ​ប្រកួត​នេះ​ដដែល​ទោះ​ UEFA ដាក់​សម្ពាធ​ និង​ក្លឹប​ដទៃ​ផ្សេង​ទៀត​ចាក​ចេញ​៕

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហ៊ីម រស្មី