Zlatan លេង​ម៉ូដ​សក់​ថ្មី​មិន​ចាញ់ Snoop Dogg ថែម​ទាំង​រក​បាន​គ្រាប់​បាល់​ទៀត

  • 2021-09-13 03:14:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ Zlatan Ibrahimovic បាន​ត្រឡប់​​​ជា​ពី​របួស​វិញ​ និង​រក​គ្រាប់​បាល់​បាន​ក្នុង​ជំនួប AC Milan យក​ឈ្នះ​លើ Lazio ២-០ កាល​ពី​យប់​មិញ។

អ្វី​ដែល​ប្លែក​ក្នុង​ប្រកួត​នេះ​កីឡាករ​វ័យ​៣៩​ឆ្នាំ​បាន​បង្ហាញ​ម៉ូត​សក់​​ក្រង​ថ្មី មិន​ចាញ់​តារា​ចម្រៀង​រ៉េប Snoop Dogg ប៉ុន្មាន​ទេ។ ងាក​មក​មើល​ការ​ប្រកួត​​វិញ គ្រាប់​ទី​មួយ​របស់ Milan ធ្វើ​បាន​កីឡាករ Rafael Leao និង​គ្រាប់​ទី​ពីរ​សម្រេច​ដោយ Zlatan។

កាល​ពី​រដូវ​កាល​២០២០-២១ Zlatan បាន​រង​របួស​ជង្គង់​​កាល​ពី​ខែ​ឧសភា ធ្វើ​ឲ្យ​គេ​ខកខាន​មិន​បាន​ប្រកួត​ជា​ច្រើន​ខែ។ ជាពិសេស​ទៅ​ទៀត​កីឡាករ​សញ្ជាតិ​ស៊ុយអែត​បាន​អវត្តមាន​ការ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍ Euro ២០២០ ទៀត​ផង៕ ​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ