Koeman បោះ​សម្ដីថា​ Barca មាន​អនាគត​គឺ​​ដោយ​សារ​តែ​លោក​ ក្រោយ​ Laporta បាន​និយាយ​បែប​នេះ​

  • 2021-09-13 12:43:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ronald Koeman គ្រូ​បង្គោល​ក្លឹប​ Barcelona ហាក់​បី​ដូច​ជា​មិន​សប្បាយ​ចិត្ត​នឹង​សម្ដី​របស់​លោក​ Joan Laporta ប្រធាន​ក្លឹប​របស់​លោក​ ដែល​បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​កាល​ពី​សប្ដាហ៍​មុន​ថា​ គ្រូបង្គោល​ ឬ​អ្នក​បង្វឹក​អី​ហ្នឹង​មិន​គួរ​ផ្ដល់​សិទ្ធ​ក្នុង​ការ​ចាត់​ចែង​ក្រុម​ទាំង​ស្រុង​នោះ​ឡើយ​។

នៅ​ក្នុង​ថ្ងៃ​នេះ​គ្រូ​បង្គោល​ Barca រូប​នេះ​ក៏​បាន​ឆ្លើយ​តប​វិញ​ថា​៖" ទំនាក់​ទំនង​រវាង​ខ្ញុំ​​និង​ Laporta គឺ​ល្អ​ប្រសើរ​ហើយ​គ្រាន់តែត្រូវនិយាយគ្នាតិចតួច ប៉ុន្តែ​រឿង​ដែល​គាត់​លើក​ឡើង​ ខ្ញុំ​មិន​យល់​ស្រប​ទេ​​ គាត់​និយាយ​ដូច​លើស​ពេក​ហើយ​ គាត់​មិន​គួរ​ណា​​លើក​រឿង​ហ្នឹង​​និយាយ​ជា​សាធារណៈ​អញ្ចឹង​ទេ​ វា​គួរ​តែ​ធ្វើ​ជា​ឡើង​ជា​សំងាត់​ នៅ​ក្នុង​ក្រុម​របស់​យើង​។

លោក​ Koeman បន្ត​​៖" ឥឡូវ​ខ្ញុំ​និយាយ​បែប​នេះ​ទៅ​ចុះ​ គាត់​ដូច​ជា​អត់​សូវ​ពូកែ​លើ​រឿង​អញ្ចឹង​ៗ​សោះ​។ ហើយ​ឥឡូវ​នេះ​យើង​កំពុង​ពិភាក្សា​រឿង​កុងត្រា​ថ្មី​ទៀត​។ និយាយ​ទៅ​អរគុណ​ខ្ញុំ​ទៅ​ ដែល​ធ្វើ​ឲ្យ​ក្លឹប​ហ្នឹង​មាន​អនាគត​ "។

យ៉ាង​ណា​ក្ដី​ទោះ​បង្ហាញ​ភាព​មិន​សប្បាយ​ជា​មួយ​លោក​ Laporta ក៏​លោក​ Koeman នៅ​បង្ហាញ​ជំហរ​យ៉ាង​ច្បាស់​ថា​ លោក​ចង់​បន្ត​កុងត្រា​ថ្មី​ ដើម្បី​នៅ​ដឹក​នាំ​ក្លឹប​នេះ​ទៀត​ ខណៈ​លោក​នឹង​ត្រូវ​ចប់​កុងត្រា​ជា​មួយ​ Barca នេះ​នៅ​ឆ្នាំ​២០២២​ខាង​មុខ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី