Busquets៖ ថា​ម៉េច​ ៨-២? ពេល​នេះ​ក្រុម​និង​រដូវ​កាល​ខុស​គ្នា​ណា

  • 2021-09-14 02:12:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Sergio Busquets បាន​និយាយ​ថា ស្ថានភាព​​​របស់ Barcelona និង Bayern Munich ពេល​នេះ​ខុស​គ្នា កុំ​ប្រៀបធៀប​ដូច​កាល​ប្រកួត​លទ្ធផល ៨-២។

Busquets ជា​សមាជិក​ម្នាក់​លេង​ឲ្យ Barcelona កាល​ចាញ់ Bayern ៨-២ ក្នុង​ពាន​រង្វាន់ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​រដូវ​កាល​២០១៩-២០។ រាត្រី​នេះ​ក្រុម​ទាំង​ពីរ​នឹង​ត្រូវ​ជួប​គ្នា​ម្ដង​ទៀត​ក្នុង​​ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល នៃ​​ក្របខណ្ឌ UCL។

Busquets ខ្សែ​បម្រើ​របស់ Barca បាន​​និយាយ​ថា Bayern ពេល​នេះ​​មាន​គ្រូ​ថ្មី​គឺ Julian Nagelsmann ខណៈ Barcelona មាន​លោក Ronald Koeman ជំនួស​លោក Quique Setien។ Lionel Messi, Giezmann, Rakitic, Suarez និង Vidal សុទ្ធ​តែ​ចេញ​ពី​ Barca ខណៈ Thiago Alcantara ក៏​ចេញ​ពី Bayern ដូច​គ្នា។

ចំណុច​ទាំង​អស់​នេះ​ហើយ​ទើប Busquets ហ៊ាន​និយាយ​ថា ស្ថានភាព​របស់​ក្លឹប​ទាំង​ពីរ​គឺ​ខុស​គ្នា មិន​ដូច​កាល​ប្រកួត​លទ្ធផល ៨-២​ឡើយ។ យ៉ាងណាមិញ កីឡាករ​វ័យ​៣៣​ឆ្នាំ​ទទួល​ស្គាល់​ថា ចាញ់​ច្រើន​គ្រាប់​បែប​នេះ​ពិត​ជា​ពិបាក​ទទួល​យក ហើយ​សរសើរ Bayern ជា​ក្រុម​ពិបាក​ប្រជែង​ពិតៗ៕ ​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ