ឥទ្ធិពល Messi ធ្វើឲ្យ Barca លក់សំបុត្រសល់រាប់ពាន់សន្លឹកក្នុងជំនួបជាមួយ Bayern
- 2021-09-14 07:08:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥទ្ធិពល Messi ធ្វើឲ្យ Barca លក់សំបុត្រសល់រាប់ពាន់សន្លឹកក្នុងជំនួបជាមួយ Bayern
ចន្លោះមិនឃើញ
ក្លឹប Barcelona កំពុងជួបវិបត្តិលក់សំបុត្រមិនអស់ក្នុងការប្រកួត Champions League ដំបូងរបស់ពួកគេទល់នឹង Bayern Munich ក្នុងកីឡដ្ឋាន Camp Nou ក្រោយអវត្តមាន Lionel Messi។
ក្នុងជំនួបធំនារាត្រីនេះ គេអនុញ្ញាតឲ្យអ្នកគាំទ្រចូលទស្សនាត្រឹមតែ៤ម៉ឺននាក់ប៉ុណ្ណោះ ប៉ុន្តែក្លឹប Barcelona បាននៅសល់សំបុត្រជាច្រើនពាន់សន្លឹក។ សំបុត្រសរុបលក់អស់៣១ ២១៣សន្លឹក នេះមានន័យថាសំបុត្រជិត៨០០០សន្លឹកផ្សេងទៀតគឺនៅសល់។
សំបុត្រសម្រាប់ការចូលទស្សនាប្រកួតរវាង Barca និង Bayern មានតម្លៃចាប់ពី១២៩ដុល្លារ ដល់ ២៣៥ដុល្លារ។ ក្លឹបមានមូលដ្ឋានក្នុងតំបន់កាតាឡាន់កំពុងពិបាកទាក់ទាញអ្នកទស្សនា ក្រោយ Messi ចាកចេញទៅកាន់ PSG។
នេះគឺជាជំនួបសងសឹក និងជាការប្រកួត UCL ដំបូងដែល Barcelona គ្មានវត្តមាន Messi។ កាលពីឆ្នាំមុន Barca បានចាញ់ Bayern ដល់ទៅ ២-៨ ដែលជាបរាជ័យធំបំផុតក្នុងការប្រកួតពាននៅអឺរ៉ុបរបស់ពួកគេ៕