គ្រូ Bayern Munich ​ថា​ប៉ះ Barca ​រាត្រី​នេះ ​ពិតជាចង់​បាន​​៣​ពិន្ទុ

  • 2021-09-14 08:45:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកJulian Nagelsmann ​គ្រូ​បង្វឹក​ក្រុម Bayern Munich ​ថា​លោក​ពិត​ជា​ចង់​បាន​៣​ពិន្ទុ​នៅ​ទឹក​ដី Camp Nou ​សម្រាប់​ការ​ប្រកួត​បើក​ឆាក UEFA Champions League ​រដូវ​កាល​នេះ​។

​នេះ​ជា​ជំនួប​សំខាន់​ឬ​អាច​និយាយ​បាន​ថា​ជា​ជំនួប​សងសឹក​សម្រាប់​ក្រុម Barcelona ​ទៅ​លើ​ក្រុម Bayern Munich វិញ​ផង​ដែរ ព្រោះ​កាល​ពី​រដូវ​កាល​មុន​នោះ ពួកគេ​ចាញ់​ដល់​ទៅ ​៨-២ ​ឯ​ណោះ។ ​ស្រប​ពេល​ជំនួប​លើក​នេះ ​ក្រុម​ទាំង​ពីរ​ក៏​មាន​ការ​ផ្លាស់​ប្ដូរ​សមាសភាព​ច្រើន​ផង​ដែរ ទាំង​គ្រូ​ទាំង​សង​ខាង​និង​កីឡាករ​មួយ​ចំនួន។ ​

​ជាក់​ស្ដែង ​លោក Julian Nagelsmann ​គ្រូ​បង្វឹក​ក្រុម Bayern Munich ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​៖ ”ពួកគេ​លែង​មាន​នរណា​ម្នាក់​ដែល​អស្ចារ្យ​ដូច Messi ​ទៀត​ហើយ ប៉ុន្តែ​ពួកគេ​មាន​កីឡាករ​ដទៃ​ទៀត​ដែល​អាច​ធ្វើ​រឿង​ផ្សេង​បាន។ យើង​បាន​រៀប​ចំ​ក្រុម​សម្រាប់​គ្រប់​យ៉ាង។ ​ខ្ញុំ​មិន​គិត​ថា​ពួកគេ​នៅ​ពេល​នេះ​ធ្វើ​មិន​បាន​ល្អ​ទេ។ គ្រប់​ករណី​ទាំង​អស់ ​យើង​ពិត​ជា​ចង់​បាន​៣​ពិន្ទុ​ពី​ការ​ប្រកួត​នេះ”៕

ប្រភព៖ UEFA   អត្ថបទ៖ ប្រុស យុទ្ធ