ប្រធាន​ La Ligaថា​ Real Madrid មាន​លុយ​ទិញ​ទាំង​ Haaland និង​ Mbappe នៅ​ឆ្នាំ​ក្រោយ​នេះ​

  • 2021-09-14 12:24:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Javier Tebas ប្រធាន​ La Liga បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​ Real Madrid មាន​លុយ​គ្រប់​គ្រាន់​ទិញ​យក​ទាំង​ខ្សែ​ប្រយុទ្ធ​ Erling Haaland និង​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe តែ​ម្ដង​នៅ​ឆ្នាំ​ក្រោយ​នេះ​។

លោក​ Tebas បាន​និយាយ​ថា​៖" ខាង​ Real Madrid ពួក​គេ​លក់​កីឡាករ​គេ​ចោល​បាន​លុយ​លើស​ ២៣៦លាន​ដុល្លារ​ឯណោះ​។ អញ្ចឹង​ពួក​គេ​មាន​លុយ​ក្នុង​កុង​ធនាគារ​គ្រប់​គ្រាន់​ក្នុង​ការ​ទាំង​ Haaland និង​ Mbappe តែ​ម្ដង​ "។

លោក​បាន​បន្ត​ថា​៖" កន្លង​មក​នេះ​ពួក​គេ​អត់​មាន​ខាត​បង់​លុយ​លើ​អ្វី​នោះ​ទេ​ ហើយ​លើស​ពី​នេះ​ពួក​គេ​ថែម​ទាំង​លក់​​ធនធាន​ជា​ច្រើន​បន្ថែម​ទៀត​​ដើម្បី​យក​លុយ​ទុក​ទៀត​ "។

សូម​រំលឹក​ផង​ដែរ​ថា​បើ​សារព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​កន្លង​មក​នេះ​ Haaland និង​ Mbappe សុទ្ធ​តែ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​ Real ចង់​បាន​កាល​ពី​រដូវកាល​មុន​តែ​មិន​បាន​សម្រេច​។ ជា​ពិសេស​គឺ​ Mbappe តែ​ម្ដង​ដែល​ខាង​ក្លឹប​អេស្ប៉ាញ​នេះ​ដាក់​សំណើ​ទិញ​យក​ ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​សារ​ខាង​ PSG ដាក់​លក់​ក្នុង​តម្លៃ​មួយ​ដែល​ធ្វើ​ឲ្យ​ Real មិន​អាច​ទិញ​យក​បាន​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី