Zlatan នឹង​មិន​មាន​វត្តមាន​លេង​ប៉ះ​ Liverpool សម្រាប់​ប្រកួត​បើក​ឆាក UCLទេ

  • 2021-09-14 13:34:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ស៊ុយអែត​ Zlatan Ibrahimovic នឹង​មិនមាន​វត្តមាន​លេង​ប៉ះ​ក្លឹប Liverpool សម្រាប់​ប្រកួត​បើក​ឆាក​ពូល Bនៃ​ព្រឹត្តិការណ៍​ UEFA Champions League ដែល​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ពុធ​នោះ​ទេ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Stefano Pioli គ្រូ​បង្គោល​ក្លឹប AC Milan នៅ​ក្នុង​ថ្ងៃ​នេះ។

យោង​តាម​ការ​លើកឡើង​របស់​លោក Pioli ខ្សែ​ប្រយុទ្ធ​រូប​នេះ​ដើម​ឡើយ​ជា​ពី​របួស​ជង្គង់ ដែល​ឈឺ​តាំង​ពី​ខែ​ឧសភា​មក តែ​ក្រោយ​មក​កីឡាករ​រូប​នេះ​ក៏​មាន​បញ្ហា​កែង​ជើង​បន្ត​ទៀត​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

គ្រូ AC Milan យល់​ថា របួស​នេះ​ប្រហែល​មក​ពី​ឈឺ​នៅ​កីឡដ្ឋាន San Siro ដែល​ជា​មូលដ្ឋាន​របស់​ខ្លួន ហើយ​លោក​ក៏​មិន​ចង់​ប្រថុយ​ដាក់​ Zlatan ចូល​លេង​នៅ​ដំណាក់កាល​នេះ​ផង​ដែរ។

Liverpool នឹង​បើក​ទ្វា​កីឡដ្ឋាន Anfield ស្វាគមន៍ AC Milan សម្រាប់​ប្រកួត​ដំបូង​នៅ​ក្របខ័ណ្ឌ​ប្រកួត​ទ្វីប​អឺរ៉ុប នៅ​ម៉ោង​ ២យប់​ថ្ងៃ​ពុធ រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ព្រហស្បតិ៍៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម