Samsung នឹងជូនកាដូមួយ គ្រាន់តែចុះឈ្មោះទិញទូរសព្ទ Fold 3 អេក្រង់​បត់​ពី​ចំហៀងនិង Flip 3 អេក្រង់បត់ពីលើ

  • 2021-09-15 03:33:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទ Fold 3 អេក្រង់បត់ពីចំហៀងនិង Flip 3 អេក្រង់​បត់​ពី​លើ​ឥឡូវនេះ អ្នកនឹងទទួលបានកាដូពិសេសបន្ថែមពីលើប្រូម៉ូសិន ដែលមានស្រាប់ថែមទៀត គ្រាន់តែចុះឈ្មោះទិញទុកមុន (Pre-register) ម្ដងនេះ Samsung កម្ពុជានឹងជូនកាដូពិសេស ២ កញ្ចប់ធំតែម្តង ដើម្បីលើកទឹកចិត្តអតិថិជនចំណាយពេលរង់ចាំ និងចុះឈ្មោះទិញ Galaxy Z Fold3 ឬ Flip3 5G ។

Flip 3 អេក្រង់​បត់​ពី​លើ​

ចំពោះលក្ខខណ្ឌនោះគឺ អ្នកទិញទុកមុនចាប់ពីថ្ងៃទី ៦-៣០ ខែកញ្ញាឆ្នាំ ២០២១ ហើយបានមករង់ចាំមកទទួលទូរសព្ទចាប់ពីថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២១ រហូតដល់ថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២១ នឹងទទួលបាន **ដុំសាកថ្មឥតខ្សែមួយ (Wireless Charger Duo 9W) តម្លៃ ៤៩ ដុល្លារបន្ថែមពីលើប្រូម៉ូសិន មានស្រាប់។**

សម្រាប់អតិថិជន ចុះឈ្មោះទិញមុន Galaxy Z Fold3 ឬ Flip3 5G រួចហើយ ប៉ុន្តែបើបានអញ្ជើញមកយកទូរសព្ទនៅមុនថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១ នោះនឹងទទួលបានតែប្រូម៉ូសិនដែលមានស្រាប់ប៉ុណ្ណោះ មិនទទួលបានកញ្ចប់កាដូថែមជូនពិសេសដូចជា ដុំសាកថ្មឥតខ្សែ (Wireless Charger Duo កម្លាំង 9W) តម្លៃ ៤៩ដុល្លារនោះទេ។

Fold 3 អេក្រង់បត់ពីចំហៀង

ដូច្នេះ អតិថិជនរូបណាដែលទិញមិនទាន់គេនូវ Galaxy Z Fold3 ឬ Flip3 5G ពេលក្រុមហ៊ុនបើកលក់ជាផ្លូវការកាលពីថ្ងៃទី ១០ ខែកញ្ញាឆ្នាំ ២០២១ កន្លងទៅ។ សូមរួសរាន់អញ្ជើញមកចុះឈ្មោះទិញ ចាប់ពីឥឡូវនេះបាន។

នៅចាំអីទៀត…! សូមមកទទួលយកបទពិសោធន៍មិនធ្លាប់មាន (Experience like no other) នៃកំពូលស្មាតហ្វូនអេក្រង់បត់ទាន់សម័យ និងលេចធ្លោទាក់ទាញប្រចាំសករាជថ្មីឆ្នាំ ២០២១ ដែលលោកអ្នកស្រឡាញ់ពេញចិត្ត…ពេញបេះដូងបំផុត ឥឡូវនេះ។

Galaxy Z Fold3 ឬ Flip3 5G បង្ហាញឱ្យឃើញនូវពិភពដ៏អស្ចារ្យបំផុតរបស់លោកអ្នក (Unfold Your World) សាមសុង…ជាទីទុកចិត្តបំផុត…!!

បញ្ជាក់៖ កម្មវិធីប្រូម៉ូសិនដ៏ពិសេសនេះ សម្រាប់តែការចុះឈ្មោះទិញមុន (Pre-register) ម៉ូឌែល Galaxy Z Fold3 5G និង Galaxy Z Flip3 5G ស៊េរី ឆ្នាំ 2021 មានការធានាត្រឹមត្រូវពីក្រុមហ៊ុន សាមសុង កម្ពុជា និងមានសុពលភាពក្នុងអំឡុងកាលបរិច្ឆេទខាងលើប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយផ្លូវការរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232 ។

អត្ថបទ៖ រក្សា