Apple Watch Series 7 អេក្រង់ធំជាងមុន​ តួខ្លួនរឹងមាំជាងមុន

  • 2021-09-15 06:12:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឡិកាវៃឆ្លាត Apple Watch Series 7 ទទួលបានការអាប់ដេតកាន់តែប្រសើរ ជាមួយនឹងតួខ្លួនរឹងមាំជាងមុន, អេក្រង់ធំជាងមុន, គែមកោងជាង និងមានកញ្ចក់ការពារថែមទៀតផង។ Apple បានធ្វើឲ្យអេក្រង់របស់វាលាតពេញផ្ទៃមុខនាឡិកាជាងមុន ២០% ដោយបន្សល់គែមត្រឹមតែ ១,៧មីល្លីម៉ែត្រប៉ុណ្ណោះ ហើយធ្វើឲ្យវាមានរាងស្លីមជាងមុន ៤០% បើប្រៀបធៀបនឹង Series 6។

Apple Watch Series 7 ឥឡូវនេះកាន់តែមាំជាងមុន ដោយមានការកញ្ចក់ការពារពីខាងក្រៅ ដែលមានភាពធន់នឹងការបែកប្រេះប្រសើរជាងមុន ហើយមានអាវក្រោះការពារធូលីដី IP6X និង អាវក្រោះការពារទឹក WR50 ទៀតផង។

អេក្រង់ថ្មីរបស់វាបានធ្វើឲ្យ WatchOS ទទួលបានអត្ថប្រយោជន៍ជាច្រើន ជាមួយនឹងការឌីហ្សាញ User Interface ថ្មី ដូចជា ប៊ូតុងធំជាងមុន ហើយសារអាចបង្ហាញអក្សរច្រើនជាងមុន ខណៈពេលដែលវាអាចប្រើ Keyboard ពេញ និងមានមុខងារ Apple QuickPath ដែលប្រើ Machine Learning ដើម្បីទាយពាក្យដែលអ្នកកំពុងវាយផងដែរ។

Apple អះអាងថា ថ្មរបស់ Watch Series 7 អាចស៊ូបាន ១៨ម៉ោងដដែល ប៉ុន្តែអាចសាកលឿនជាងមុន ៣៣% តាមរយៈរន្ធ USB Type-C Fast Charger។ មិនតែប៉ុណ្ណោះ ការសាកថ្មពី ០ ទៅ ៨០% ប្រើពេលត្រឹម ៤៥នាទីប៉ុណ្ណោះ។

Apple Watch Series 7 ផលិតចេញពី recycled Aluminum ១០០% ហើយផ្តល់ជម្រើស ៥ពណ៌ និងមានតម្លៃចាប់ពី ៣៩៩ដុល្លារឡើងទៅ៕

អត្ថបទ៖ សេង ឡុង