ខំ​រំពឹង​លើ Messi Neymar & Mbappe ចុងក្រោយ PSG លេង​ស្មើ Club Brugge

  • 2021-09-16 00:44:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris St-Germain លេង​​បាន​ត្រឹម​ស្មើ​គ្នា​ជាមួយ​ក្លឹប Club Brugge លទ្ធផល​ ១-១ ក្នុង​ការ​ប្រកួត​ដំបូង​ពាន Champions League កាល​ពី​យប់​មិញ។

ត្បិត​លេង​ក្រៅ​ដី​មុន​ការ​ប្រកួត​អ្នក​គាំទ្រ​ជឿជាក់​ថា PSG នឹង​អាច​យក​ឈ្នះ Club Brugge ច្រើន​គ្រាប់ ព្រោះ​តែ​មាន​វត្តមាន Lionel Messi, Neymar និង Mbappe លេង​ជាមួយ​គ្នា។ ប៉ុន្តែ​លទ្ធផល​ខុស​ពី​ការ​រំពឹង​ទុក ដោយ​ក្រុម​ទាំង​ពីរ​លេង​បាន​ត្រឹម​ស្មើ​គ្នា​ប៉ុណ្ណោះ។

PSG បាន​បើក​ការ​នាំ​មុខ​មុន​ដោយ​​ខ្សែ​បម្រើ Ander Herrera ក្នុង​នាទី​ទី​១៥ មុន​ពេល​កីឡាករ Hans Vanaken តាម​ស្មើ​ឲ្យ Club Brugge វិញ​នាទី​២៧។ លទ្ធផល ១-១ នេះ​បាន​បន្សល់​រហូត​ដល់​ចប់​៩០​នាទី ដូច្នេះ​ក្រុម​ទាំង​ពីរ​បាន​​ម្នាក់​មួយ​ពិន្ទុ​ក្នុង​ពូល A៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ