ដឹងអត់? តើអ្នកគួរតែបង្រៀនពីចំណេះដឹងហិរញ្ញវត្ថុដល់កូនៗរបស់អ្នកចាប់ពីអាយុប៉ុន្មាន?

  • 2021-09-18 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រជាជនខ្មែរភាគច្រើនមិនសូវបើកចំហ រឿងហិរញ្ញវត្ថុដល់កូនៗនោះទេ ប៉ុន្តែជារឿងមួយដែលល្អ ប្រសិនបើឪពុកម្ដាយបង្រៀនកូនៗឱ្យយល់ដឹងពីបញ្ហាហិរញ្ញវត្ថុដល់កូនក្រោមវ័យ ២០ ឆ្នាំ។

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

ទម្លាប់ល្អៗជាច្រើនដែលឪពុកម្ដាយបង្រៀនកូនៗ ឱ្យយល់ដឹងពីផ្នែកបញ្ហាហិរញ្ញវត្ថុនោះគួរតែត្រូវបង្ហាញពីជំហាននីមួយៗ។

ជំហានដំបូង គឺពន្យល់ពីទស្សនៈសំខាន់ៗដូចជា៖ ការឱ្យតម្លៃនៃរូបិយបណ្ណ របៀបរកប្រាក់ ការចាយវាយ ការសន្សំថវិកា និងគោលដៅបន្ទាប់ទៅថ្ងៃមុខ។

កុមារអាចរៀនពីសារសំខាន់នៃការរស់នៅ ក្នុងមធ្យោបាយរបស់ពួកគេ ដែលនេះគឺជាគោលការណ៍គ្រឹះមួយនៃការសន្សំប្រាក់ និងរបៀបចាយវាយឱ្យបានត្រឹមត្រូវ។

ការបង្រៀនចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់កុមារតាំងពីវ័យក្មេង នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនរួមមាន៖

១.យល់ច្បាស់ពីអត្ថន័យនៃ តម្រូវការ និងការចង់បាន៖

ជំហានដំបូង គួរបែងចែកឱ្យក្មេងយល់ច្បាស់ពី តម្រូវការ និងការចង់បាន ជាមុនសិន។

ឧទាហរណ៍៖ ប្រាប់ពួកគេឱ្យបានច្បាស់ដូចជា៖

  • តម្រូវការ៖ គួរពន្យល់ថាតម្រូវការរួមមានមូលដ្ឋានបែប ម្ហូបអាហារ ជម្រក សម្លៀកបំពាក់ ការថែទាំសុខភាព និងការអប់រំ។
  • ការចង់បាន (របស់ដែលត្រូវការ) ៖ របស់ដែលចង់បាន តែមិនចាំបាច់ក្នុងការប្រើប្រាស់ អ្នកគ្រាន់តែចង់បានបន្ថែមតែប៉ុណ្ណោះ ហើយរបស់ទាំងនោះអាចជា៖ គ្រឿងអេឡិចត្រូនិក ការញ៉ាំអាហារនៅខាងក្រៅ គ្រឿងសម្ភារៈនិយម។ល។

២. កំណត់គោលដៅសន្សំ៖ ប្រសិនបើមានគោលដៅនៃការសន្សំច្បាស់លាស់ ជាវិធីល្អដែលជួយជំរុញពួកគេ ឱ្យចង់សន្សំប្រាក់ (អ្វីដែលពូកគេចង់បាន ក្រោយពេលសន្សំគ្រប់)។

៣. កន្លែងនៃការសន្សំ៖ បើពួកគេស្ថិតក្នុងវ័យកុមារច្បាស់ណាស់គឺឪពុកម្ដាយតែងតែទិញកូនជ្រូក ឬប្រអប់ដាក់សន្សំ ប៉ុន្តែបើពួកគេស្ថិតនៅវ័យជំទង់ អាចបើកគណនីសន្សំប្រាក់ក្នុងធនាគារបាន។

៤. បង្រៀនអំពីហានិភ័យហិរញ្ញវត្ថុ៖ យល់ដឹងកាន់តែច្បាស់ កុមារនឹងកាន់តែប្រសើរដើម្បីចៀសវាងបំណុលហិរញ្ញវត្ថុ និងការក្ស័យទុននាពេលអនាគត៕

ប្រភព៖ CNBC | Forbes   ប្រែ​សម្រួល៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម