ឈប់​ខឹង​បាន​អត់? Lingard ចេញ​មុខ​សុំ​ទោស​អ្នក​គាំទ្រ United ចំពោះ​កំហុស​នៅ UCL

  • 2021-09-16 07:19:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Jesse Lingard បាន​ចេញ​មុខ​សុំទោស​ទៅ​កាន់​អ្នក​គាំទ្រ​របស់ Manchester United ទាំង​អស់ សម្រាប់​កំហុស​ដែល​បង្ក​ឡើង​​ក្នុង​ការ​ប្រកួត UCL ទល់​នឹង Young Boys។

Lingard បាន​សាង​កំហុស​បោះ​បាល់​ទៅ​ក្រោយ ធ្វើ​ឲ្យ​ខ្សែ​ប្រយុទ្ធ Theoson Siebatcheu របស់ Young Boys ឆក់​ឱកាស​ ទាត់​បាល់​​បញ្ចូល​ទី​​​យក​ជ័យជម្នះ ២-១​នៅ​ចុង​ម៉ោង​លើ United។ ក្រោយ​រឿង​នេះ​កើត​ឡើង កីឡាករ​សញ្ជាតិ​អង់គ្លេស​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​លើ​បណ្ដាញ​សង្គម។

យ៉ាងណាមិញ បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​ Lingard បាន​បង្ហោះ​សារ​មួយ​សុំ​ទោស​ទៅ​កាន់​អ្នក​គាំទ្រ។ ក្នុង​សារ​​នោះ​កីឡាករ​វ័យ​២៨​ឆ្នាំ​បាន​និយាយ​ថា ការ​ប្រកួត​កាល​ពី​យប់​ថ្ងៃ​អង្គារ​​គេ​ពិត​ជា​ឈឺ​ចាប់។ គេ​តែងតែ​ចង់​ធ្វើ​ឲ្យ​បាន​ល្អ​សម្រាប់​ក្លឹប ​ក្រុម​និង​ជា​ពិសេស​អ្នក​គាំទ្រ។ គេ​ពិត​ជា​សោកស្ដាយ​ចំពោះ​ការ​បរាជ័យ​នេះ ហើយ​មិន​ចង់​ចាញ់​ការ​ប្រកួត​ណា​មួយ​ឡើយ ប៉ុន្តែកំហុស​តែង​កើត​ក្នុង​បាល់ទាត់។ ពេល​នេះ​មាន​ខំ​ប្រឹង​ជំរុញ​ទៅ​មុខ​ទាំង​អស់​គ្នា​ទេ។

Manchester United បាន​ប្រកួត​បើក​ឆាក​ពាន Champions League ចាញ់​ក្រុម Young Boys លទ្ធផល ១-២ ខណៈ Cristiano Ronaldo ធ្វើ​បាន​មួយ​គ្រាប់។ ប៉ុន្តែ​លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​បិសាច​ក្រហម​ខកចិត្ត​ជា​ខ្លាំង៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី