ដើម្បីអបអរខួបលើកទី ១៣ នៃការចូលសិល្បៈ IU បរិច្ចាគរបស់ច្រើនមុខសរុបទឹកប្រាក់ជិត១លានដុល្លារ

  • 2021-09-17 02:37:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

IU បាន​បរិច្ចាគរបស់របស់ជា​ច្រើន​មុខ​ សរុបទឹកប្រាក់ ៨៥០លានវ៉ុន (ខ្ទង់ ៧២៣ ០០០ដុល្លារ)​ ទៅដល់អង្គការ ក៏ដូចជាសកម្មភាពសប្បុរសធម៌ជា​ច្រើន ដើម្បីអបអរខួបលើកទី ១៣ នៃការចូលសិល្បៈរបស់នាង។

ផ្អែក​តាម​ការជូនដំណឹង​ចេញ​ពីក្រុមហ៊ុនរបស់ IU គឺ EDAM Entertainment បាន​បញ្ជាក់ថា តារាស្រីរូបនេះបាន​សហការជាមួយនឹង​ក្រុមហ៊ុនជា​ច្រើនដែល​នាង​ ផ្សាយពាណិជ្ជកម្មឲ្យ ហើយជាលទ្ធផល​នាង​បាន​ឧបត្ថម្ភទំនិញមួយចំនួនធំសរុបជា​ទឹកប្រាក់ស្មើ​នឹង​ ៨៥០ លានវ៉ុន (ខ្ទង់ ៧២៣ ០០០ដុល្លារ) ជូនទៅឲ្យអង្គការសប្បុរសធម៌ជា​ច្រើន។ ខាងក្រោមជា អ្វីដែល​បាន​ផ្ដល់ឲ្យនោះ​រួមមាន៖

- ស្បែកជើងប៉ាត់តា New Balance ចំនួន ១០០០គូ ទៅដល់ក្រុមយុវជនខ្វះខាត - ភីហ្សា Banolim ចំនួន ២០០០ឈុត សម្រាប់ក្មេងៗ និងកុមារជំទង់រស់នៅជំរំ - អាវរងា និងសម្ភារៈប្រើប្រាស់ខែរងាចំនួន ២០០០ សម្រាប់ ពី BLACKYAK សម្រាប់កុមារៗ និងក្មេងជំទង់ ត្រៀម​មុនពេលរដូវត្រជាក់មកដល់ - ភួយប្រេនដ៍ Evezari និងសម្ភារៈឈុតគេងជួយដល់មន្ទីរសុខភាព - សម្ភារៈសង្គ្រោះបន្ទាន់ពី Kyungdong Pharmaceutical ចំនួន ២០០០សម្រាប់ ជូនដល់មន្ទីរសុខភាព - ទឹកពិសាបរិសុទ្ធ Jeju Samdasoo Water ចំនួន ៣០ ០០០ដប ជូនដល់មន្ទីរសុខភាព។

ក្រុមហ៊ុន EDAM ក៏បាន​ឲ្យដឹង​ដែរថាឲ៖ «IU ជាប់ចិត្តជាមួយនឹង​ Brand ដែលនាងប្រើ​ ដូច្នេះ​នាង​ក៏ចង់ឧបត្ថម្ភសម្ភារៈប្រើប្រាស់ប្រចាំ​ថ្ងៃនេះទៅដល់កន្លែង​ដែល​ត្រូវការ​ជាចាំបាច់ ជាការអបអរគម្រប់ឆ្នាំចូលសិល្បៈរបសនាង។ IU បានធ្វើសំណើទៅកាន់ Brand នីមួយៗ ប៉ុន្តែនាង​នឹង​ចូលរួមចំណែក ចេញ​ថ្លៃពាក់កណ្ដាលសម្រាប់ការចំណាយ​លើទំនិញទាំងនេះ»។

ដូច្នេះ​ក្នុងន័យនេះ គឺ IU នឹង​ត្រូវ​ចំណាយលុយផ្ទាល់ ៤២៥ លានវ៉ុន (ខ្ទង់ ៣៦២ ០០០ដុល្លារ) សម្រាប់សកម្មភាពសប្បុរសធម៌ពេលនេះ៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម