នេះដំណោះស្រាយ​ងាយៗ ពេល​ប្រើទូរសព្ទក្រោម​ពន្លឺ​ព្រះអាទិត្យ អេក្រង់​​ចាំង​ខ្លាំង​ពិបាក​មើល

  • 2021-09-17 03:12:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ធ្វើ​ដំណើរ​ខាង​ក្រៅ​គេហដ្ឋាន​ឬ​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ជា​ញឹកញយ​ធ្វើ​ឲ្យ​អេក្រង់​ស្មាតហ្វូន​របស់​អ្នក ពិបាក​ក្នុង​ការ​មើល ជា​ពិសេស​ចាំ​បាច់​ត្រូវ​អាន​សារ​ឬ​អ៊ីមែល​ប្រញាប់​ណា​មួយ នោះ​ពិត​ជា​ត្រូវ​មួម៉ៅ​ខ្លាំង​មែនទែន។ ដើម្បី​បញ្ចប់​បញ្ហា​នេះ Sabay ណែនាំ​ពី​គន្លឹះ​ងាយៗ​ចំនួន ៤ ដែល​មាន​ខ្លះ​អ្នក​ធ្លាប់​បាន​អនុវត្ត​ជា​បណ្តើរៗ​ហើយ។

១.ការ​ដំឡើង​ពន្លឺ:

អេក្រង់​លើ​ពន្លឺ​កាន់​តែ​ខ្ពស់ កាន់​តែ​ឲ្យ​អ្នក​ងាយ​ស្រួល​មើល​អំឡុង​ស្ថិត​នៅ​ទីតាំង​ក្រោម​ពន្លឺ​ព្រះអាទិត្យ ទាំង​លើ iOS និង Android មាន​មុខងារ​ពិសេស​អាច​ធ្វើ​ការ​បន្ថែមបន្ថយ​ពន្លឺ​បាន​ឆាប់​រហ័ស ដោយ​ត្រឹម​អូស​ផ្នែក​ខាង​លើ ឬ​អូស​ផ្នែក​ខាង​ក្រោម​ទៅ​តាម​ម៉ូឌែល​ស្មាតហ្វូន។ ម្យ៉ាង​ទៀត​ក៏​អាច​កំណត់​មុខងារ Auto Brightness អនុញ្ញាត​ឲ្យ​ឧបករណ៍​ធ្វើ​ការ​ឡើង​ចុះ​ពន្លឺ​ស្វ័យប្រវត្តិ​ផ្អែក​តាម​បរិវេណ​ជុំវិញ​ខ្លួន​អ្នក។

២.ការ​ប្រើប្រាស់​កញ្ចក់​ការពារ Anti-glare:

ក្រៅ​ពី​ការពារ​ភាព​ឆ្កូត ការ​ធ្លាក់​ពី​ទី​តួ​ខ្ពស់​កម្រិត​មធ្យម ទៀត​សោត​ប្រភេទ​កញ្ចក់ Anti-glare មាន​តម្លៃ​ប្រហែល ១០ ដុល្លារ​មួយ​នេះ ក៏​អាច​កាត់​បន្ថយ​ពន្លឺ​ចាំង​ពី​ពន្លឺ​ព្រះអាទិត្យ​ផង​ដែរ។

៣.ដំណើរការ​មុខងារ​ស​ខ្មៅ:

សម្រាប់ iPhone ក្នុង​ទីតាំង Accessiblity មាន​មុខងារ Invert Color ជួយ​កែប្រែ​ពណ៌​លើ​ផ្ទៃ​អេក្រង់​ទៅ​ជា​ស​ខ្មៅ បែប​នេះ​ងាយ​ស្រួល​សម្រាប់​អ្នក​ចាំ​បាច់​ត្រូវ​អាន​សារ​ឬ​អ៊ីមែល​ក្នុង​ពេលវេលា​សំខាន់​ណា​មួយ ជា​ជាង​ការ​ប្រើ​ពណ៌​អេក្រង់​ធម្មតា។

៤.ការ​ផ្លាស់ប្តូរ​ទីតាំង​:

មធ្យោបាយ​ងាយ​និង​រហ័ស​មួយ​ផ្សេង​ទៀត អ្នក​អាច​ផ្លាស់​ទីតាំង​កំពុង​ឈរ អាច​ថា​ទៅក្រោម​អគារ​ឬ​ដើម​ឈើ ដែល​មាន​ម្លប់ ជៀសវាង​រង​ពន្លឺ​ព្រះអាទិត្យ​ចាំង​ខ្លាំង ដោយ​ក្រៅ​ពី​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ហើយ ទៀត​សោត​ក៏​ជួយ​សន្សំ​សំចៃ​ថាមពល​ថ្ម​និង​មិន​ងាយ​ធ្វើ​ឲ្យ​ឧបករណ៍​ឡើង​កម្តៅ​ថែម​ទៀត​ផង៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី