អរគុណ​ចំពោះ​ការ​ស្រឡាញ់! បុរស​ជនជាតិ​បារាំង​ស្រឡាញ់​ប្រទេស​ខ្មែរ​ខ្លាំង ធ្វើ​បទ​ចម្រៀង​១បទ​បង្ហាញ​សិល្បៈ ខ្មែរ​ច្រើន​ទម្រង់

  • 2021-09-17 03:54:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បុរស​ជនជាតិ​បារាំង​ដែល​គេ​ស្គាល់​ឈ្មោះ​ថា "Jeremie” គឺ​ជា​បុគ្គល​ម្នាក់​ដែល​មាន​បេះដូង​ជា​ខ្មែរ​ពោល​គឺ​លោក​ស្រឡាញ់​គ្រប់​យ៉ាង​ដែល​ជា​របស់​ខ្មែរ ដូច្នេះ​ហើយ​លោក​បាន​ធ្វើ​បទ​ចម្រៀង​មួយ​បទ​ច្រៀង​រៀបរាប់​ពី​បេះដូង​របស់​លោក​ចំពោះ​កម្ពុជា និង​បាន​បង្ហាញ​សិល្បៈ​វប្បធម៌​ច្រើន​ទម្រង់​ទៅ​កាន់​ពិភព​លោក។

លោក Jeremie គឺ​ជា​ជនជាតិ​លោក​ខាង​លិច​ម្នាក់ ដែល​ស្រឡាញ់​ប្រទេស​កម្ពុជា​ខ្លាំង ដូច្នេះ​ហើយ​បាន​ខិត​ខំ​សិក្សា​ពីភាសា​ខ្មែរ​តាម​អ៊ីនធឺណិត​តាំង​ពី​លោក​នៅ​ប្រទេស​កំណើត​មក​ម្ល៉េះ។ក្រោយ​ពី​ដឹង​ថា​ខ្លួន​អាច​ចេះ​និយាយ និង​សរសេរ​ភាសា​ខ្មែរ​បាន​ហើយ លោក​បាន​សម្រេច​មករស់​នៅ និង​រកស៊ី​នៅ​ស្រុក​ខ្មែរ​អស់​រយៈ​កាល​ប្រមាណ ៦​ឆ្នាំ​ហើយ។

បច្ចុប្បន្ន​លោក​មាន​ភរិយា​ជា​ជនជាតិ​ខ្មែរ ហើយ​ពួក​គេ​​កំពុង​រស់​នៅ​ខេត្តបាត់ដំបង ដោយ​ប្រកប​របរ​បើក​ហាង​នំប៉័ង និង​ប៊ឺហ្គ័រ​នៅ​ខេត្ត​ជាយដែន​មួយ​នេះ។ បុរស​បារាំង​វ័យ​ជាង ៤០​ឆ្នាំ ធ្លាប់​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​មួយ​ណា លោក​ស្រឡាញ់​គ្រប់​យ៉ាង​ដែល​មាន​នៅ​កម្ពុជា ហើយ​លោក​មាន​បំណង​រស់​នៅ​ទី​នេះ​ជា​រៀង​រហូត។

ដិតដាម​នូវ​អារម្មណ៍​ងប់ងុល​បែប​នេះ​ហើយ ទើប​លោក​បាន​ផលិត​បទ​ចម្រៀង​មួយ​បទ​រៀបរាប់​ពី​បេះដូង​របស់​លោក​ចំពោះ​កម្ពុជា មាន​ចំណង​ជើង​ថា "ខ្ញុំ​ស្រឡាញ់​កម្ពុជា!" ជា​បទ​ដំបូង​ដែល​លោក​ច្រៀង​ពី​កម្ពុជា​បញ្ជាក់​ពី​ការ​ស្រឡាញ់ ហើយ​ស្រឡាញ់​គ្មាន​ថ្ងៃ​ប្រែ​ឡើយ។ លោក​ថ្លែង​ថា "ខ្ញុំស្រលាញ់កម្ពុជា​ ជាបទចំរៀងដំបូងដែលខ្ញុំច្រៀង​ ហេីយខ្ញុំពិតជាស្រលាញ់ MVមួយបទនេះណាស់​ ព្រោះមានបញ្ចូលវប្បធម៌​ អរីយធម៌ជាច្រេីន​...!”​។

តោះ...ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម
អត្ថបទថ្មី