វីដេអូ​ចាន់ រតនា​នៅ ONE ល្បី​ដល់​តារា​តិចតុក​ Khaby Lame យក​មក​ត្រាប់​តាម

  • 2021-09-17 04:21:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ការ​ភ្ញាក់ផ្អើល​​យ៉ាង​ខ្លាំង​ក្នុង​បណ្ដាញ​សង្គម​តិចតុក ដោយ​សារ​តែ​តារា​ល្បី Khaby Lame បាន​ធ្វើ​ត្រាប់​តាម​វីដេអូ​របស់​អ្នក​​លេង​គុន​ចម្រុះ​កម្ពុជា​ចាន់ រតនា។

វីដេអូ Ring Girl របស់ ONE ពាក់​​មេដាយ​ជ័យជម្នះ​ដល់​ចាន់ រតនា ​មិន​ចូល​ត្រូវ​បាន​​​គេ​ចែកចាយ​ជា​ច្រើន​ក្នុង​បណ្ដាញ​សង្គម ជា​ពិសេស​ក្នុង​ពិភព​ប្រដាល់។ កាល​ពី​៣​ថ្ងៃ​កន្លង​ទៅ Khaby Lame បាន​ធ្វើ​ត្រាប់​តាម​វីដេអូ​នោះ ទទួល​បាន​ការ​ឲ្យ​បេះដូង​ជា​ច្រើន។

​វីដេអូ​​ខាង​លើ​ដែល​បង្ហោះ​ក្នុង​គណនី​តិចតុក​ Khaby Lame ទទួល​បាន​បេះដូង​ដល់​ទៅ​៣​លាន​ និង​ការ​បញ្ចេញ​មតិ​​​ដល់​ទៅ​ជាង​​២​សែន។ Khaby Lame ជា​​តារា​តិចតុង​​មាន​សញ្ជាតិ​សេណេហ្គាល់ ប៉ុន្តែ​បច្ចុប្បន្ន​កំពុង​រស់​នៅ​ប្រទេស​អ៊ីតាលី។ បុរស​វ័យ​២១​ឆ្នាំ​​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង តាម​រយៈ​ធ្វើ​ត្រាប់​តាម​វីដេអូ​ភ្លាវ​ៗ​​ក្នុង​បណ្ដាញ​សង្គម​តិចតុក៕

@khaby.lame

Thanks to my uncle @alessandrodelpiero to assist me in this award ceremony with our Olympic champion#GianmarcoTamberi gold medal Tokyo #learnfromkhaby

♬ suono originale - Khabane lame

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី