សម្ដេចតេជោ កំពុងពិភាក្សាកំណត់៤ឃុំក្នុងខេត្តសៀមរាប ឲ្យពលរដ្ឋប្រើថ្នាំព្យាបាលកូវីដមុនធ្វើសំណាក

  • 2021-09-17 06:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្លែងក្នុងឳកាសពិធីបើកយុទ្ធនាការថ្មី គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់កុមារអាយុចាប់ពី ៦ឆ្នាំ ដល់ ១២ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្តិភាព នាថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឲ្យដឹងថា សម្ដេចកំពុងពិភាក្សាជាមួយក្រុមការងារដែលពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខេត្តសៀមរាប ដោយគ្រោងកំណត់ទីតាំងចំនួន៤ឃុំក្នុងខេត្តសៀមរាប ឲ្យពលរដ្ឋប្រើថ្នាំព្យាបាលកូវីដ មុនធ្វើតេស្តសំណាករកមេរោគកូវីដ១៩ ។

សម្ដេចតេជោថ្លែងបញ្ជាក់បន្ថែមទៀតថា ឲ្យពលរដ្ឋនៅក្នុង៤ឃុំក្នុងខេត្តសៀមរាប ប្រើប្រាស់ថ្នាំព្យាបាលកូវីដ១៩ជាមុនសិន ដោយត្រូវរងចាំរយៈពេល១សប្ដាហ៍ក្រោយចាំធ្វើសំណាកតេស្តរកមេរោគកូវីដ១៩។

សូមជំរាបថា សម្ដេចថ្លែងយ៉ាងដូច្នេះស្របពេល ស្ថានភាពកាន់តែតឹងតែងក្នុងខេត្តសៀមរាប ដោយជំងឺកូវីដ១៩ ឆ្លងរាលដាលដាលកាន់តែខ្លាំង។ ទន្ទឹមនេះ លោកអភិបាលខេត្តក៏ប្រកាសព្រមាននឹងដាក់ក្រុងសៀមរាបទាំងមូល ជាតំបន់ក្រហមផងដែរ កាលពីថ្ងៃទី ១៦ កញ្ញា ២០២១។ នេះបើតាម ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបង្ហោះសារនៅក្នុងផេកហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម៕

អត្ថបទដោយ​ ៖ ស៊ូ​ អីន