​អាណិត​ Ake ​រក​បាន​​គ្រាប់​​ទី​១​នៅ UCL ​ឲ្យ Manchester City ស្រាប់​តែ​ឪពុ​ក​​​​ស្លាប់

  • 2021-09-17 06:53:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​ Nathan Ake ​របស់​ក្រុម​មេឃ​ខៀវ​​ Manchester City ​បាន​ចាប់​ផ្ដើម​ការ​ប្រកួត​​​ក្នុង​​​ពាន​រង្វាន់ UEFA Champions League ជា​លើ​ក​​ដំបូង ​និង​រក​បាន​មួយ​គ្រាប់​កា​ល​យក​​ឈ្នះ​ទៅ​លើ RB Leipzig ៦-៣ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

​ក្រោយ​ការ​រក​បានគ្រាប់​បាល់​បាន​​តែ​ប៉ុន្មាន​នាទី​​ឪពុក​របស់​គេ​ក៏​បាន​ស្លាប់​ ដោយ​សារ​ជំងឺ​ប្រចាំ​កាយ​។ ​ក្រោយ​ការ​បាត់​បង់​មនុស្ស​ជា​ទី​ស្រលាញ់​ខ្សែការពារ Ake បាន​និយាយ​ថា ​«​ខ្ញុំ​ដឹង​ថា អ្នក​(ឪពុក​)​នឹង​នៅ​ជា​មួយ​​ខ្ញុំ​​គ្រប់​ពេល​។ ហើយ​អ្នក​នឹង​នៅ​ក្នុង​ចិត្ត​របស់​ខ្ញុំ​ជានិច្ច។​ គ្រាប់​បាល់​នេះ​​គឺ​ឲ្យ​ទៅ​លោក​ប៉ា​»។

Nathan Ake ​ត្រូវ​បាន​ Manchester City ទិញ​មក​ពី​ AFC Bournemouth ​កាល​ឆ្នាំ​២០២០ ​ក្នុង​តម្លៃ ៤១ លាន​ផោន។ កីឡាករ​វ័យ​២៦​​ឆ្នាំ​​បាន​ជាប់​ជម្រើស​ហុល្លង់ ​ចាប់​ពី​ឆ្នាំ​២០១៧ ដល់​បច្ចុប្បន្ន​៕ ​​​​​​​​​

ប្រភព៖ Marca   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​