ផ្ដើមពីការគិតគូរមិនយកមុខមាត់ជាធំ RM ឧបត្ថម្ភលុយជិត ១សែនដុល្លារដល់សារមន្ទីរជាតិនៅកូរ៉េ
- 2021-09-17 07:20:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្ដើមពីការគិតគូរមិនយកមុខមាត់ជាធំ RM ឧបត្ថម្ភលុយជិត ១សែនដុល្លារដល់សារមន្ទីរជាតិនៅកូរ៉េ
ចន្លោះមិនឃើញ
មេក្រុមរបស់ BTS គឺ RM បានឧបត្ថម្ភថវិកាចំនួន ១០០លានវ៉ុន (ខ្ទង់ ៨៥ ១៤៦ដុល្លារ) ទៅកាន់ មូលនិធិវប្បធម៌ Cultural Foundation of the National Museum of Modern and Contemporary Art។ នេះបើតាមការឲ្យដឹងពីសារមន្ទីរជាតិ National Museum of Modern and Contemporary Art។
នៅថ្ងៃទី១៤ ខែកញ្ញា សារមន្ទីរខាងលើបានប្រកាសថា៖ «RM បានបរិច្ចាគថវិកាផ្ទាល់ចំនួន ១០០លានវ៉ុន តាមរយៈមូលនិធិ ដើម្បីផ្សព្វផ្សាយវប្បធម៌នៃការអាន «Beautiful Art Books»។
RM បានប្រារព្ធពិធីខួបកំណើតរបស់ខ្លួន ២ថ្ងៃមុនព័ត៌មាននេះត្រូវបានប្រកាសជាសាធារណៈ ហើយស្ថិតក្នុងពេលអបអរថ្ងៃកំណើត លោកក៏បានជួយឧបត្ថម្ភដល់ការផលិតសៀវភៅសិល្បៈ ដែលកំពុងជួបភាពពិបាក ក៏ដូចជាខ្វះខាតក្នុងការបោះពុម្ព។
សៀវភៅដែលផលិតនោះត្រូវបានបរិច្ចាគជូនដល់បណ្ណាល័យសាធារណៈ និងបណ្ណាល័យសាលាបឋមសិក្សា មធ្យមសិក្សា ក៏ដូចជាវិទ្យាល័យនៅតំបន់ដាច់ស្រយ៉ាល ឬតំបន់ភ្នំ ទូទាំងប្រទេស។ ជាមួយគ្នានោះ សៀវភៅទាំងនេះ ក៏ត្រូវបានគេបម្រុងទុកនៅក្នុងបណ្ណាគារសិល្បៈនៃសារមន្ទីរជាតិ ដើម្បីឲ្យគ្រប់គ្នាអាចអានវាបាន។
សារមន្ទីរ National Museum of Modern and Contemporary Art បានលើកឡើងថា៖ «RM បានសម្ដែងអារម្មណ៍ពិតថា វាពិតជាល្អប្រសិន យុវជន អ្នកដែលមានការលំបាកក្នុងការចូលក្នុងសារមន្ទីរ អាចអានវាដោយសេរីបាននោះ។ ពួកយើងនឹងព្យាយាមធ្វើយ៉ាងណារួមចំណែកផ្សព្វផ្សាយវប្បធម៌នៃការអានជាមួយនឹង RM អ្នកដែលមានឥទ្ធិពលក្នុងការបង្ហាញចំណាប់អារម្មណ៍ចំពោះការអាន ទោះបីលោកស្ថិតក្នុងពេលរវល់នឹងការងារយ៉ាងណាក៏ដោយ»៕