មកស្គាល់ Channel YouTube ទាំង ៤ ដែលមានចំនួន Subscriber លើស ១០០លាននាក់

  • 2021-09-17 07:27:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Channel YouTube ដែលមាន Subscriber ចំនួនលើស ១០០ លាននាក់ មានចំនួន ៤ គណនីហើយ គិតត្រឹមបច្ចុប្បន្ននេះ។ ហើយពានរង្វាន់ពិសេសសម្រាប់សមិទ្ធផលធំ ដែលអាចទាញ Subscriber ចំនួនលើស ១០០ លាននាក់ មួយនេះ បានបង្ហាញមុខឡើងដែលគ្រប់គ្នាកម្របានឃើញ។

ពានរង្វាន់ពិសេសនេះ YouTube ឲ្យឈ្មោះថា Red Diamond Creator Award ដែលដាក់ឈ្មោះតាមគ្រាប់ពេជ្រមានពណ៌កម្រមួយប្រភេទ ហើយវាធ្វើឡើងអំពីកញ្ចក់ក្រហមពិសេស និងធ្វើដោយដៃទៀតផង។ ខាង​ក្រោម​នេះគឺជា Channel YouTube ដែលមាន Subscriber ចំនួនលើស ១០០ លាននាក់ មានចំនួន ៤ គណនី៖

ចំណាត់ថ្នាក់លេខ ៤ គឺ PewDiePie ដែលមានចំនួនជាង ១១០លាននាក់

ណាត់ថ្នាក់លេខ ៣ គឺ SET India ដែលមានចំនួនជាង ១១៥លាននាក់

ណាត់ថ្នាក់លេខ ២ គឺ Cocomelon ដែលមានចំនួនជាង ១១៨លាននាក់

ណាត់ថ្នាក់លេខ ១ គឺ T-Series ដែលមានចំនួនជាង ១៩៣លាននាក់

គួរបញ្ជាក់ដែលថាក្នុងចំណោម Channel YouTube ដែលមាន Subscriber លេខ ១គឺ T-Series ដែលជាគណនីផលិតកម្មកម្សាន្តធំមួយនៅឥណ្ឌា ខណៈ PewDiePie បានធ្លាក់មកលេខ ៤ គឺជាគណនី YouTuber សញ្ជាតិស៊ុយអែតដែលមានឈ្មោះពិត Felix Kjellberg៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម