Pep៖ ខ្ញុំ​នឹង​ចុះចេញ​ពី​តំណែង​ពី​គ្រូ Man City ប្រសិន​បើ​អ្នក​គាំទ្រ​ទាស់​ចិត្ត

  • 2021-09-17 13:43:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Pep Guardiola អ្នក​ចាត់ការ​ក្លឹប Manchester City និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា លោក​នឹង​ចុះចេញ​ពី​តំណែង​ប្រសិន​បើ​អ្នក​គាំទ្រ​មាន​បញ្ហា​ជាមួយ​លោក។

លោក​បាន​លើកឡើង​ថា៖ "ខ្ញុំ​នឹង​មិន​ដែល​ជា​បញ្ហា​សម្រាប់​អ្នក​គាំទ្រ​ខ្ញុំ​ទេ។ មិនដែល​តែ​ម្ដង"។ លោក​បាន​បន្ថែម​ថា៖ "ប្រសិន​បើ​ខ្ញុំ​ជា​បញ្ហា​មួយ សម្រាប់​អ្នក​គាំទ្រ ខ្ញុំ​នឹង​ចុះចេញ​ពី​តំណែង​ភ្លាម"។

លោក​និយាយ​បែប​នេះ​ ក្រោយ​ពី​មាន​ការ​ថ្នាំងថ្នាក់​ចិត្ត​ពី​សំណាក់​ក្រុម​អ្នក​គាំទ្រ​ផ្លូវការ​របស់​ Manchester City។

លោក Kevin Parker ​អគ្គលេខាធិការ​នៃ​ក្រុម​នេះ​គិត​ថា លោក​ Guardiola គួរ​តែ​គិត​ពី​រឿង​គ្រូ​បង្វឹក​ទៅ បន្ទាប់​ពី​លោក​និយាយ​ក្នុង​សប្ដាហ៍​នេះ​ថា លោក​ចង់​ឃើញ​អ្នក​គាំទ្រ​របស់ Manchester City មក​គាំទ្រ​ក្លឹប​ឱ្យ​ពេញ​កីឡដ្ឋាន។

ទោះ​ជា​បែប​នេះ​ក្ដី​ លោក Pep ក្នុង​ថ្ងៃ​នេះ​ដែរ ក៏​តប​ទៅ​វិញ​ថា លោក​នឹង​មិន​សុំទោស​លោក Parker នោះ​ទេ ដោយ​សារ​តែ​លោក​ចង់​ឱ្យ​ក្លឹប​ល្អ​ដូច​គេ​ដូច​ឯង ខណៈ​សម្ដី​របស់​លោក​ត្រូវ​បាន​គេ​បក​ប្រែ​ខុស៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម