ដាវីត្រាត្រៀមចេញបទចម្រៀងថ្មី «ខ្មែរមានគ្រប់សព្វ» ថតចេញពីស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេរបស់កម្ពុជា

  • 2021-09-19 05:42:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បីអបអរសាទរការដាក់ឱ្យដំណើការសាកល្បងស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជា ផលិតកម្មដាវីត្រា ដែលជាផលិតកម្មក្នុងស្រុកឈានមុខគេផលិតបទមិនចម្លងគេ (Original Song) កំពុងរៀបចំបទថ្មីដែលរៀបរាប់អំពីតំបន់ទេសចរណ៍ដ៏ស្រស់ត្រកាលក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត។

បទចម្រៀងថ្មីនេះតាក់តែងឡើងដើម្បីលើកស្ទួយវិសយ័សិល្បៈ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ដ៏អស្ចារ្យរបស់ខ្មែរ ស្របពេលដែលប្រទេសកម្ពុជាក៏កំពុងត្រៀមខ្លួនបើកវិស័យទេសចរណ៍ឡើងវិញ ក្នុងពេល ឆាប់ៗ ដើម្បី ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួច។

កវីនិពន្ធដែលមានទេព្យកោសល្យ និងបទពិសោធខ្ពស់ លោក លោកសយ រតនា ជាអ្នកនិពន្ធបទចម្រៀងនេះ បានសម្រេចចិត្តដាក់ចំណងជើបទចំរៀងនេះថា « ខ្មែរមានគ្រប់សព្វ» ។ លោកបាន​ឲ្យដឹងថា៖ «បទនេះជាបទដែលបង្កប់នូវអត្ថនយ័យ៉ាងជ្រាវជ្រៅ និងរៀបរាប់ពីលក្ខណៈពិសេសរបស់ខ្មែរដែលមានអារយធ៌មដ៏ល្អឯកដែលប្រទេសដទៃមិនមានដូច។ លើសពីនោះទៅទៀត បទចម្រៀងនេះគឺជាការបកស្រាយដោយតារាចំរៀងជាច្រើនរូបប្រចាំផលិតកម្មដាវីត្រាផងដែរ»។

បើយោងតាមលោកម៉េង ប៊ុនឡូ អតីតកំពូលតារាសម្តែង និងតារាចម្រៀងនិងជាសមាជិកក្រុមការងារប្រចាំស្ទូឌីយោកោះស្លាកែត បានឱ្យដឹងថា ស្ទូឌីយោកោះស្លាកែតគឺជាស្ទូឌីយោខ្នាតអន្តរជាតិដំបូងគេនៅកម្ពុជារបស់ផលិតកម្មដាវីត្រា។ លោកថា ផលិតកម្មតាវីត្រាកំពុងត្រៀមការរួមបញ្ចូលឧបករណ៍ខ្មែរបុរាណជាច្រើនប្រភេទក្នុងបទចំរៀងនេះដើម្បីធ្វើឱ្យបទចម្រៀង «ខ្មែរមានគ្រប់សព្វ» នេះកាន់តែមានលក្ខណៈបែបខ្មែរ ដែលស្ដាប់ទៅកាន់តែពិរោះអស្ចារ្យដោយសារតែបទបង្កើតដោយកូនខ្មែរពិតៗ។

បទចម្រៀងនេះត្រៀមនឹងចេញក្នុងពេលឆាប់ៗក្នុងអេបកម្សាន្ត (Komsan App) ជាឈ្មោះអេបចម្រៀងស្ដាប់ដោយសេរីមិនគិតលុយដែលគុណភាពសំលេងពិរោះ។ អេប Komsan នេះត្រូវបានបង្កើតឡើងរួមគ្នាដោយផលិតកម្មចំរៀងដាវីត្រា ហើយបទចម្រៀងនេះដែរនឹងបង្ហោះផ្សាយក្នុងឆានែលយូធូប Davitra Media និងបណ្ដាញផ្សព្វផ្សាយសង្គមដទៃទៀតផងដែរ៕

ពត៌មានបន្ថែមសូមទំនាក់ទំនងលេខ 0968888811

អត្ថបទ៖ In Sopheng