នៅចាំអូនទេ? នាងតូចពោលចង់ចាក់វ៉ាក់សាំងតែមិនទាន់គ្រប់អាយុ ពេលនេះសម្រេចបំណង ហើយអរគុណសម្ដេចយ៉ាងប្រពៃ(វីដេអូ)

  • 2021-09-20 11:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេងស្រីដ៏តូចស្រស់ស្អាត ហើយមានភាពឈ្លាសវៃ គួរឲ្យស្រលាញ់ មានឈ្មោះថា ណាណា ដែលនាងបាននិយាយអំពីការប្រាថ្នាចង់ចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប៉ុន្តែនាងមិនអាចចាក់បានដោយសារអាយុមិនទាន់គ្រប់នៅឡើយ ហើយមានការព្រួយបារម្ភយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ទៀតនោះ។ ពេលនេះនាងតូចបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចរាល់ហើយ ថែមទាំងបាននិយាយអរគុណ និងជូនពរដល់សម្ដេចតេជោ និងពលរដ្ឋទូទាំងប្រទេសទាំងអស់ឲ្យជួបតែសុខភាពល្អ ជៀសឆ្ងាយពីកូវីដផងដែរ ។ នេះបើតាមការបង្ហោះក្នុងផេកហ្វេសប៊ុកផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្ដេចតេជោ បានសរសេរបង្ហោះមានខ្លឹមសារថា៖ «ថ្ងៃនេះ ចៅណាណា បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចហើយ។ ទន្ទឹមនឹងនេះដែរ សូមឪពុកម្តាយដែលមានកូនអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំ សូមនាំកូនទៅចាក់វ៉ាក់សាំងការពារកូវីដ-១៩ អោយបានគ្រប់ៗគ្នាកុំបីខាន។តាសូមជូនពរចៅណាណា និងចៅៗទូទាំងប្រទេសដែលបានចាក់វ៉ាក់សាំងរួចហើយមានសុខភាពល្អ ជៀសផុតពីជំងឺកូវីដ-១៩ គ្រប់ៗគ្នា»។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្មេងស្រីដ៏តូចស្រស់ស្អាត «ណាណា» បាននិយាយអំពីការប្រាថ្នាចង់ចាក់វ៉ាក់សាំងកូវីដ១៩ ដោយនាងនិយាយយ៉ាងដូច្នេះថា៖ «ណាណា រាល់ថ្ងៃពិបាកចិត្តណាស់ ដោយសារតែចង់ចាក់វ៉ាក់សាំងការពារកូវីដ ប៉ុន្តែអញ្ចឹងពេលណាទៅចាក់គេអត់ចាក់អោយទេ អត់ទាន់គ្រប់អាយុចាក់ទេ , អញ្ចឹងពេល(ណាណា)ទៅចាក់គេ អត់ទទួលទេ។ កុមារីដ៏ឆ្លាតបានបន្តថា បើអត់បានចាក់ រស់ដោយភាពភ័យខ្លាចហ្ម៉ង ! ទៅណាក៏ដោយ ឃើញតែគេឆ្លងកូវីដច្រើន បាន(ណាណា)ចង់ចាក់នោះ ! ។ កុមារីដ៏គួរអោយស្រលាញ់បានលើកហេតុផលថា, ហើយមានលោកអ៊ំ លោកពូ អ្នកមីងលោកតាខ្លះ គាត់គ្រប់អាយុបានទៅចាក់វ៉ាក់សាំងកូវីដបានហើយ ប៉ុន្តែគាត់ នៅខ្លាចអញ្ចេះ នៅខ្លាចអញ្ចុះ បើ(ណាណា)ជាគាត់វិញណា ! ទៅចាក់តាំងពីយូរហើយ (ណាណា) មិននៅទេ ខ្លាចឆ្លងកូវីដណាស់» ៕

អត្ថបទដោយ​ ៖ ស៊ូ​ អីន