លាន់មាត់គ្រប់គ្នា! ពេលឃើញតម្លៃម៉ូតូ Chaly ជប៉ុនមួយគ្រឿងនេះដាក់លក់នៅខ្មែរ

  • 2021-09-21 03:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើរ​តែ​បាត់​រូប​រាង មិន​សូវ​មាន​អ្នក​ទិញ​ជិះ​ដូច​មុន ដោយ​អ្នក​ប្រើ​ប្រាស់​ងាក​ទៅ​រក​ទិញ​ម៉ូតូ​កូន​ទា​តូច​ៗ​ប្រភេទ​​លេខ អូតូ មាន​ច្រើន​ជម្រើស ច្រើន​ពណ៌​ទាក់​ចិត្ត​ក្មេង​សិស្ស​សាលា​ គួប​ផ្សំ​តម្លៃ​ធូរ​ថ្លៃ​ មានដូច​ជា Today, Scoopy កូនទា, Giono, Cuxi មាន​កម្លាំង​ម៉ាស៊ីន 50cc បាន​ធ្វើ​ឲ្យ​ម៉ូតូ ឆាលី បាត់​ទីផ្សារ​ស្ងាត់ឈឹង។

ម៉ូតូ Chaly ដែល​ធ្លាប់​មាន​ឈ្មោះ​បោះ​សម្លេង​ល្បីយ៉ាង​ខ្លាំង​នៅ​ខ្មែរ​អំឡុង​ឆ្នាំ ៩០ ក៏​នៅ​តែ​មាន​លក់​ជា​​ហូរហែ​នៅ​លើ​ទីផ្សារ​ប្រទេសកម្ពុជា ប៉ុន្តែ​ថ្មីៗ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​លេង​បណ្ដាញ​សង្គម​មាន​ការ​ចាប់​អារម្មណ៍​ជា​ខ្លាំង​ជា​មួយ​វត្តមាន​ម៉ូតូ Chaly នេះជា​ថ្មី។

ក្រោយ​បាត់​ឈ្មោះ​មួយ​រយ: ថ្មីៗនេះ ក៏មាន​ការ​ចែក​រំលែក​ជា​ច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ពីការ​បង្ហាញវត្តមានជា​ថ្មីពី​​​ហាង បាយ័ន ម៉ូតូ ដែល​ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​​​ជា​មួយ​រូប​រាងម៉ូតូ Chaly ជំនាន់ ៩៥ ជប៉ុននៅថ្មី និងមាន តម្លៃ​ដាក់​លក់​ខ្ទង់ ១ ៩៥០ ដុល្លារ។ ម៉ូតូ Chaly នេះជា​ប្រភេទ​ម៉ូតូ​ប្រើ​ចង្កឹះ​លេខ មាន​កម្លាំង​ម៉ាស៊ីន 50cc ប្រើ​បេន៕

រូបភាព៖ Bayon Moto

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី