Ole ​ថា Man Utd ​គួរ​បាន​ប៉េណាល់ទី​១​គ្រាប់ ​ត្រង់​ចំណុច​នេះ​

  • 2021-09-23 01:14:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក ​Ole Gunnar Solskjaer ​បាន​និយាយ​ថា​ក្រុម​បិសាច​ក្រហម Manchester United ​គួរ​តែ​បាន​ប៉េណាល់ទី​១​គ្រាប់​ក្នុង​ការ​ប្រកួត​ទល់​ក្រុម West Ham ​នៅ​យប់មិញ​នេះ​។

​ក្នុង​ពាន​រង្វាន់ Carabao Cup ​ក្រុម​បិសាច​ក្រហម Man Utd ​បាន​ធ្លាក់​ចេញ​ទៅ​ហើយ ​ក្រោយ​ពី​ពួកគេ​លេង​ចាញ់​ក្រុម West Ham ​ក្នុង​លទ្ធផល ​១-០។ ​ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ ​លោក Ole ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម ​និយាយ​ថា​ក្រុម​របស់​ខ្លួន​ចាប់​ផ្ដើម​មិន​សូវ​បាន​ល្អ ​ប៉ុន្តែ​អ្វី​ដែល​លោក​មើល​ឃើញ​គឺ​អាជ្ញាកណ្ដាល​គួរ​ផ្ដល់​បាល់ប៉េណាល់ទី​១​គ្រាប់​។ ​ដោយ​ខ្សែ​ការពារ Mark Noble ​បាន​ទៅ​ធ្វើ​ឱ្យ Lingard ​ដួល​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ​ហើយ​កន្លែង​នេះ​សម​ណាស់​អាជ្ញាកណ្ដាល​គួរ​តែ​និព័យ​ប៉េណាល់ទី​។

​យ៉ាងណាមិញ ​ក្នុង​ការ​ប្រកួត​ខាង​លើ​នេះ​ដែរ ​Man Utd ​មិន​បាន​ដាក់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ដើម្បី​ចូល​លេង​នោះ​ទេ ​ដោយ​ភាគ​ច្រើន​ដាក់​កីឡាករ​បម្រុង​ឱ្យ​បាន​បង្ហាញ​សមត្ថភាព។ ​បិសាច​ក្រហម ​ស៊ុត​ចេញ​២៧​ជើង​ក្នុង​ការ​ប្រកួត ប៉ុន្តែ​នៅ​មិន​អាច​មាន​គ្រាប់​បាល់​កើត​ឡើង​ឡើយ៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី