ម៉ូតូលំដាប់ថ្នាក់លេខ១ក្នុងទីផ្សារកម្ពុជា ចូលមកអង្រួនបេះដូងអ្នកប្រើប្រាស់ឲ្យនៅមិនស្ងប់ទៀតហើយ

  • 2021-09-24 04:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូលនិងចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បី​បំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និងបច្ចេកវិទ្យាឈានមុខគេរួមមានដូចជា៖

  • ម៉ូតូម៉ាក Honda
  • រថយន្ត Honda
  • និងម៉ាស៊ីនកសិឧស្សាហកម្ម Honda

ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda DREAM «FOREVER GLORY» ស៊េរីថ្មី ដែលជាម៉ូតូល្បីលំដាប់ថ្នាក់លេខ១ក្នុងទីផ្សារកម្ពុជា ដែលមានគុណភាពខ្ពស់ និងប្រណិតភាពឥតទាស់។

ឆ្នាំនេះ Honda DREAM «FOREVER GLORY» នាំមកនូវសនិយមថ្មីនៃប្រណិតភាព សុះសាយ​នូវកិត្យានុភាព និងឧត្តមភាពលើសលុប ប្រណិតឥតខ្ចោះ ទាន់សម័យគ្រប់ជ្រុងជ្រោយ ហុំចោមដោយបន្ទះមាសឆ្និនឆ្អៅ រំលេចនូវចំណិតពេជ្រដ៏មានតម្លៃ ឆ្លុះញ្ចាំងនូវគុណតម្លៃដែលមិនអាចប្រៀបបាន នាំលោកអ្នកឆ្ពោះទៅកាន់យុគសម័យថ្មីដ៏ត្រចះត្រចង់។

អ្វីដែលពិសេសបំផុត ហើយកោតសរសើរមិនដាច់ពីមាត់នោះគឺការរចនាថ្មីទាំងស្រុងដោយ តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុតរម្លេចដោយផ្ទៃរចនាដោយចំណិតពេជ្រដ៏មានតម្លៃ និមិត្តសញ្ញា NCX ពណ៌មាស សម្រិតសម្រាំងនូវគុណតម្លៃថ្មី កាន់តែស្ទួយកិត្តិយស ភាពថ្លៃថ្នូរដ៏ឧត្តម និងកិត្យានុភាពលើស គេសម្រាប់អ្នក។

ដោយឡែក តែមថ្មីនៅលើតួម៉ូតូ រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាង​ត្រដែត ស្រស់ស្អាតទាន់សម័យ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើប​រលោងភ្លឺចែងចាំង រចនាម៉ូតបែបចំណិតពេជ្រផ្គុំបញ្ចូលគ្នាបង្កើតបានជាគុណតម្លៃថ្មីដ៏មានសក្ដានុពល​លើសលុប។

ជាមួយគ្នានេះ គុណសម្បត្តិពិសេសរបស់ Honda DREAM នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មី ដែលរចនាម៉ូតយ៉ាងសម្រិតសម្រាងពីបន្ទះមាសឆ្អិនឆ្អៅ រំលេចយ៉ាងវិសេសដោយចំណិតពេជ្រក្នុងផ្ទៃកុងទ័រ៕

បញ្ជាក់បន្ថែម៖

អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ នេះតទៅ។

សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់គេហទំព័រ: ncxhonda.com

អត្ថបទ៖ In Sopheng