មកដល់ខ្មែរថ្មីៗសោះ ហាងមួយប្រកាសដាក់លក់ iPhone 13 Pro Max មួយទឹកបាត់!
- 2021-09-27 06:28:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដល់ខ្មែរថ្មីៗសោះ ហាងមួយប្រកាសដាក់លក់ iPhone 13 Pro Max មួយទឹកបាត់!
ចន្លោះមិនឃើញ
iPhone ត្រូវបានប្រកាសចេញកាលពីពេលថ្មីៗទៅនេះបានមកដល់ទីផ្សារប្រទេសកម្ពុជានៅតាមហាងមួយចំនួនជាការកុម្ម៉ង់របស់អតិថិជន។
iPhone ជំនាន់ថ្មីដែលចេញមកជាចំនួន ៤ម៉ូឌែលគឺ iPhone 13, 13 mini, 13 Pro និង 13 Pro Max។ មកដល់ទឹកដីកម្ពុជាមិនបានប៉ុន្មានផង iPhone 13 Pro Max មានលក់មូដែលមួយទឹកបាត់ទៅហើយ។ តាមប្រភពហាង Hakly Black Store បានប្រកាសលក់មួយទឹកបាត់ម៉ូដែល iPhone 13 Pro Max ដាក់លក់ក្នុងតម្លៃខ្ទង់ ១ ៣០០ជាង មានទំហំផ្ទុក 128GB។
គូសឲ្យដឹងដែរថា iPhone ត្រកូល 13 និង 13 mini មានជម្រើសពណ៌ ៥ និងត្រូវបានកែប្រែលក្ខណ:ពិសេសជាច្រើនដូចជា មានថ្ងាសឆកតូចជាងមុន ២០% ប្រើអេក្រង់ប្រភេទ Super Retina XDR dispaly ជាមួយនឹងបច្ចេកវិទ្យា Pro-Motion អាចឱ្យ iPhone គាំទ្រល្បឿន refresh rate 120Hz និងទំហំផ្ទុករហូតដល់ 1TB៕
រូបភាព៖ Hakly Black Store