Juventus ជួប​វិបត្តិ​ Dybala និង Morata របួស​ទាំង​ពីរ​នាក់ មុន​ជំនួប​ជាមួយ Chelsea

  • 2021-09-28 02:48:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​យក្ស​របស់​អ៊ីតាលី Juventus កំពុង​ជួប​បញ្ហា​ដោយ​​កីឡាករ​សំខាន់​ទាំង​ពីរ​រូប​គឺ Paolo Dybala និង Alvaro Morata របួស​ដូច​គ្នា មុន​ជំនួប​ទល់​នឹង Chelsea មក​ដល់។

Cheslea នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ Turin នៅ​ថ្ងៃ​ពុធ ដើម្បី​​ប្រកួត​​សន្សំ​ពិន្ទុ​ក្នុង​ពូល H នៃ​ពាន​រង្វាន់ Champions League។ ប៉ុន្តែ​ស្ថានភាព​របស់ Juventus ពេល​នេះ​មិន​សូវ​ជា​ល្អ​ឡើយ ដោយ​សារ​ខ្សែ​ប្រយុទ្ធ​សំខាន់​២​រូប​របស់​ពួក​គេ​កំពុង​របួស។

Dybala វ័យ​២៧​​បាន​​ជួយ​ក្រុម​ឈ្នះ ៣-២ លើ Sampdoria កាល​ពី​ចុង​សប្ដាហ៍។ ប៉ុន្តែ​ប្រកួត​នេះ​គេ​​បាន​ប្ដូរ​ចេញ​ទាំង​ទឹក​ភ្នែក ព្រោះ​តែ​មាន​បញ្ហា​របួស​ភ្លៅ។ Morata ក៏​នឹង​អង្គុយ​ទស្សនា​ការ​ប្រកួត​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​នេះ​ដែរ ដោយ​សារ​តែ​គេ​មាន​បញ្ហា​​សរសៃពួរ។

កាម​ការ​វិនិច្ឆ័យ​កីឡាករ​ទាំង​ពីរ​នឹង​ខកខាន​លេង​២​ប្រកួត​បន្ទាប់ ពោល​ពេល​ប៉ះ​ជាមួយ Chelsea នៅ​ថ្ងៃ​ពុធ និង Torini នៅ​ថ្ងៃ​សៅរ៍៕ ​​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម