ស្ងាត់ស្មាតហ្វូនមែន តែ Nokia នឹងបញ្ចេញថេបប្លែតអេក្រង់ ១០អ៊ិញ នៅសប្ដាហ៍ក្រោយនេះហើយ

  • 2021-09-28 05:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនផុសផុរផ្នែកស្មាតហ្វូនក៏ពិតមែន ប៉ុន្ដែ Nokia នឹងបញ្ចេញថែបប្លែតរបស់ខ្លួនជាផ្លូវការ ដោយកំណត់ថ្ងៃទី៦ ខែតុលា ខាងមុខ នេះបើយោងទៅតាមគណនីផ្លូវការ Nokia Mobile លើ Twitter។

យោងតាមដំណឹងចចាមអារ៉ាមជាច្រើន គេរំពឹងថា ថេបប្លែតថ្មីនេះនឹងមានឈ្មោះថា Nokia T20 ប្រើអេក្រង់ទំហំ ១០,៣អ៊ិញ បំពាក់ដោយបន្ទះឈីប Unisoc មានទំហំផ្ទុក 64GB និង RAM 4GB។

ក្រៅពីនេះ គេជឿជាក់ថា Nokia T20 នឹងដើរដោយ Android 11 ប្រើសេវា 4G និងជម្រើសម៉ូឌែល Wi-Fi ថែមទៀតផង។

nokia N1

គួរបញ្ជាក់ថា ថែបប្លែតដែល Nokia ត្រៀមប្រកាសចេញនៅខែក្រោយនេះ មិនមែនជាថែបប្លែតដំបូង Nokia ឡើយ ត្បិតក្រុមហ៊ុននេះ ធ្លាប់បញ្ចេញ ថែបប្លែត Nokia N1 កាលពីឆ្នាំ២០១៥ ម្ដងមកហើយ ប៉ុន្ដែគេឃើញមានអ្នកប្រើតិចតួចប៉ុណ្ណោះលើទីផ្សារ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី