វីវរហើយ! ល្បីថា BLANC & ECLARE របស់ Jessica ជាប់វ័ណ្ឌករឿងខ្ចីលុយគេមិនសង

  • 2021-09-28 06:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដី​រាយការណ៍មកថា​ ក្រុមហ៊ុន Fashion របស់​ Jessica Jung គឺ BLANC & ECLARE ពេល​នេះ​ត្រូវជាប់ពាក់ព័ន្ធ​នឹង​​បណ្ដឹងចំនួន ៨ពាន់លានវ៉ុន (ខ្ទង់ ៦,៧៩លានដុល្លារ) បន្ទាប់ពីខកខាន​សងប្រាក់កម្ចី​ឲ្យគេ តាម​ការ​សន្យា។

បើ​យោងតាម​ការ​ឲ្យដឹង​ពីបណ្ដាញ​ផ្សព្វផ្សាយក្នុង​ស្រុក​របស់ហុងកុង តាមរយៈ Osen បាន​បង្ហើបថា​ BLANC & ECLARE កំពុង​ប្រឈម​នឹង​បណ្ដឹង​ចំនួន ៨ពាន់លានវ៉ុន បន្ទាប់​ពី​ខកខាន​ក្នុង​ការ​សង​បំណុលរបស់​ពួកគេ​ ទៅឲ្យក្រុមហ៊ុន BLANC Group ដែលជាអ្នកជួយ​ចាត់ចែង BLANC & ECLARE អាចខ្ចីលុយ​ ៣លានដុល្លារ ពី Spectra SPC កាល​ពីខែតុលា ឆ្នាំ២០១៦ និង​លុយ១លានដុល្លារទៀត​នៅខែឧសភា ឆ្នាំ២០១៧។

ប្រាក់កម្ចី នេះ​ ត្រូវ​បានផ្ទេរទៅ​ឲ្យក្រុមហ៊ុន Joyking Enterprise កាល​ពីខែសីហា ឆ្នាំ២០២១ ហើយ Joyking Enterprise ក៏បាន​ដាក់ពាក្យប្ដឹង BLANC & ECLARE ចំពោះ​ការ​ដែល​ខកខានមិនបាន​សងទាំង​ដើមទាំង​ការសរុប ចំនួន ៨ពាន់លានវ៉ុន (ខ្ទង់ ៦,៧៩លានដុល្លារ)

តាមពិតទៅនៅ​ថ្ងៃទី២៣ ខែតុលា Jessica គ្រោង​នឹង​ចូល​រួម​ក្នុង​កម្មវិធី K-Pop Talk របស់ Reddit ប៉ុន្តែ​ដោយសារ​តែមាន​រឿងនេះ ក៏នាង​ត្រូវ​ផ្អាក​ការ​ចូលរួម​ភ្លាមៗសិន។

ជាកស្ដែង​ Jessica បាន​ក្លាជាស្ថាបនិក BLANC & ECLARE កាល​ពី​ឆ្នាំ ២០១៤ ហើយ CEO គឺ មិត្តប្រុស​របស់នាងគឺ Tyler Kwon៕​​​

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម