អស់​បារម្ភ! ផ្សារ​ទំនើប​ ​អុីអន ម៉ល សែន​សុខ ​ស៊ីធី អនុវត្ត​វិធាន​ការ​​យ៉ាង​ខ្ជាប់​ខ្ជូន ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​វីរុសកូវីដ ១៩

  • 2021-09-29 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្រប​ពេល​ដែល​ករណី​នៃការ​ឆ្លងវីរុស​កូវីដ ១៩ នៅកម្ពុជា ហាក់ដូច​ជាកើន​ឡើង​បន្តិចអំឡុង​ពេលនៃរដូវ​បុណ្យ​ភ្ជុំបិណ្ឌ ជាពិសេស​នៅ​តាម​វត្ត​អារ៉ាម​នានា​ទូទាំង​រាជធានីភ្នំពេញ យើង​គ្រប់គ្នា ប្រាកដ​ជា​មានការ​ព្រួយ​បារម្ភ​ពី​ការ​ឆ្លង​វីរុសនេះ នៅ​ពេល​ដែល​ធ្វើ​ដំណើរ​ទៅផ្សារ ឬ​ធ្វើដំណើរ​ទៅ​ទីសាធារណៈ​​នានា​​ជាមិនខាន​។

ប៉ុន្តែ ការបារម្ភ​ទាំង​នេះ នឹងមានកម្រិត​ទាប​បំផុត ប្រសិន​បើលោក​អ្នក​ធ្វើ​​ដំណើរ​ទៅកាន់ផ្សារ​ទំនើប​អុីអន ម៉ល សែនសុខ ស៊ីធី ​ខណៈ​ដែលផ្សារ​ប្រកាន់​ខ្ជាប់នូវវិធាន​ការ​​អនា​ម័យយ៉ាងខ្ជាប់​ខ្ជួន​ ដើម្បី​ធា​នា​ឲ្យ​បាន​ថា មិនមាន​ហានិភ័យ​នៃ​ការ​ឆ្លងវីរុស​កូវីដ ១៩​ ក្នុង​ចំណោម​បុគ្គ​លិក និង​អតិថិ​ជន​ នៅ​ក្នុង​បរិវេណផ្សារ​ទំនើប​របស់​ខ្លួន ឡើយ​។

ដើម្បី​ធានា​ថា ទាំង​ម្ចាស់​អាជី​វកម្មជា​ដៃគូ បុគ្គលិក និង​អតិ​ថិ​ជន​របស់​ខ្លួនមាន​សុវត្ថិភាព​ពី​កូវីដ ១៩ ផ្សារ​ទំនើប​អុីអន ម៉ល សែនសុខ ស៊ីធី បាន​បាញ់​ថ្នាំ​សម្លាប់​មេរោគ​ជា​ប្រចាំ​នៅ​​តាម​បរិវេណ​ផ្សារ និង​កន្លែងអង្គុយសម្រាប់អតិថិជន ស្រប​ពេល​ដែលប៊ូតុងចុចយកសំបុត្រចំណត​យានយន្ត ​ម៉ូតូ ក៏​ត្រូវ​បាន​ជូត​សម្អាត​ជា​ញឹក​ញាប់​ ផង​ដែរ​។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ ផ្សារ​ទំនើប​ក៏​បាន​អនុវត្ត​ការលាង​សម្អាត ​និងបាញ់សម្លាប់មេរោគនៅគ្រប់ផ្ទៃនៃបន្ទ​ប់ទឹក និងបង្គន់ រួមទាំងរាល់បង្កាន់ដៃជណ្តើរយន្ត នៅក្នុងផ្សារទំនើប ​ក៏ដូច​ជា នៅ​តាម​ផ្ទៃរបស់​វត្ថុ​នានាថែមទាំងអនុវត្តការរក្សាគម្លាត១,៥ ម៉ែត្រពីគ្នា្ន ក្នុងហាងទំនិញ និង​ហាងលក់អាហារ​ទាំងអស់ដែលនៅក្នុងបរិវេណផ្សារ ផង​ដែរ​។

ក្រៅ​ពីការ​បាញ់​ថ្នាំ​សម្លាប់​មេរោគនៅ​តាមផ្ទៃនានា និង​ជុំវិញ​បរិវេណ​ផ្សារ រាល់អតិថិជន​ទាំងអស់​​របស់​ផ្សារ​ទំនើប​អុីអន ម៉ល សែន​សុខ ស៊ីធី តម្រូវឲ្យ​ពាក់ម៉ាស​ជានិច្ច និង​ស្កេន QR Code ពិនិត្យកម្តៅ និងលាងសម្អាតដៃជាមួយអាល់កុល នៅ​មុនពេលចូលផ្សារ​។ ដោយឡែក បុគ្កលិកទាំងអស់ ក៏​ត្រូវពាក់​ម៉ាស វាស់កម្តៅ និងតាមដានសុខភាពជានិច្ច​មុនពេលចូលធ្វើការ ​​ក៏ដូច​ជា​​សម្អាតដៃជាមួយអាល់កុល និងសាប៊ូជាប្រចាំ ដើម្បី​ធានាថា កម្រិត​នៃ​កា​រឆ្លង​នៅក្នុង​បរិវេណ​ផ្សារ​មាន​ភាគ​រយ​ទាប​បំផុត​។

ទាក់ទង​នឹង​វិធានការ​ទប់​ស្កាត់​ការ​ឆ្លង​កូវីដ ១៩ អ្នក​តំណាង​ឲ្យ​ផ្សារ​ទំនើប​​អុីអន ម៉ល សែនសុខ ស៊ីធី បាន​ឲ្យដឹង​ថា៖ «ពួកយើងត្រៀម​ខ្លួន​រួចរាល់ជានិច្ចដើម្បីផ្តល់ជូននូវការទិញទំនិញដោយសុវិត្ថភាព ភាពរីករាយ និងមានទំនុកចិត្តសម្រាប់​អតិថិជន​របស់​យើង​​។ ជាមួយ​គ្នា​នេះ យើង​ក៏​បង្កើន​ការ​យក​ចិត្ត​ទុកខ្ពស់​លើ​វិធាន​ការ​អនាម័យស្រប​តាម​សេចក្តី​ណែនាំ​របស់​ក្រសួងសុខាភិបាល​កម្ពុជា ផង​ដែរ​ ដើម្បីចូល​រួម​ទប់​ស្កាត់​ការ​ឆ្លង​វីរុសកូវីដ ១៩»។

កាន់​តែមាន​សុវត្ថិភាព​ទៅ​ទៀត រាល់​បុគ្គលិក​ទាំង​អស់​របស់ផ្សារ​ទំនើប​អុីអន ម៉ល សែនសុខ ស៊ីធី សុទ្ធ​សឹង​ទទួល​បាន​ការ​វ៉ាក់​សាំង​ចំនួន​២លើក​​រួច​ជាស្រេច ខណៈ​ដែល​បុគ្គលិក​មួយ​ចំនួន​ក៏​បាន​ទទួល​ការ​វាក់​សាំង​​លើក​ទី​៣រួច​រាល់​ផង​ដែរ​។

បន្ថែម​ទៅ​លើ​នេះ​ទៅ​ទៀត ដើម្បី​ផ្តល់​ភាព​ងាយ​ស្រួល និង​ការ​រក្សា​អនាម័យ​​ជានិច្ច​សម្រាប់​អតិ​ថិ​ជន និងបុគ្គ​លិក​ទាំងអស់ ផ្សារទំនើប​អុីអន ម៉ល សែនសុខ ស៊ីធី រៀប​ចំ​ឲ្យ​មាន​ការ​ដាក់​ដប​អាល់​​កុលសម្រាប់លាង​សម្អាតដៃនៅគ្រប់ជាន់នៃបរិវេណផ្សារ ខណៈ​ដែល​ទាំង​អតិ​ថិ​ជន​ទាំង​អស់ ក៏​អាច​ប្រើប្រាស់​ប្រព័ន្ធ​ទូ​ទាត់​ប្រាក់​មិនប្រើក្រដាស​ប្រាក់ ឬ​ Contactless Payment​។

ដោយឡែក ចំពោះ​ហាង​លក់ម្ហូបអាហារ ដែល​មានការចម្អិន និងវេចខ្ជប់ទាំង​អស់ ​ក៏តម្រូវ​ឲ្យមានការ​រក្សា​អនាម័យខ្ពស់មុនពេលលើកម្ហូប ឬ​ដឹកជញ្ជូន​ជូនភ្ញៀវ ផង​ដែរ ដើម្បី​ធានា​ឲ្យ​បាននូវ​បរិស្ថានដែល​គ្មាន​វីរុសកូវីដ ១៩​៕

ដើម្បី​ដឹង​កាន់​តែ​ច្បាស់​ទៀត​ពីព័ត៌​មាននានា កម្មវិធី​ប្រូម៉ូ​សិន​ផ្សេង​ៗ​ ក៏ដូច​ជា​កម្ម​វិធី​កម្សាន្ត​នានា សូម​ចូល​ទៅកាន់​ផេក Facebook៖ Aeon Mall Sen Sok City

ឬ​វេបសាយ៖ aeonmall-sensokcity.com

ដើម្បី​ដឹង​កាន់​តែ​ច្បាស់ សូម​ទស្សនា​វីដេអូ​ខាងក្រោមនេះ៖

អត្ថបទ៖ In Sopheng

អត្ថបទពេញនិយម