អតីត​គ្រូ​បារាំង​រូប​នេះ​ថា​ Mbappe ជា​ខ្សែ​ប្រយុទ្ធ​ទី១ អញ្ចឹង​ Messi ត្រូវ​តែ​គោរព​ Mbappe ផង​នៅ​ PSG

  • 2021-09-28 12:45:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Nicolas Anelka អតីត​គ្រូបង្គោល​ក្លឹប​ Lille និង​ជា​អតីត​កីឡាករ​របស់​ក្លឹប​ Paris Saint Germain ដែរ​នោះ​បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ទៅ​កាន់​សារព័ត៌មាន​ Le Parisien ថា​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ជា​ខ្សែ​ប្រយុទ្ធ​ទី១របស់​ PSG អញ្ចឹង​ខ្សែ​ប្រយុទ្ធ​ Lionel Messi ជា​អ្នក​មក​ក្រោយ​ត្រូវ​គោរព​គេ​នៅ​ក្នុង​ក្លឹប​នេះផង​។

លោក​ Nicolas បាន​និយាយ​ថា​៖" Mbappe ត្រូវ​តែ​ជា​អ្នក​ដឹកនាំ​ប្រយុទ្ធ​នៅ​ PSG ព្រោះ​គេ​ជា​ខ្សែ​ប្រយុទ្ធ​ទី១។ Messi ធ្លាប់​អញ្ចឹង​នៅ​ក្លឹប​ Barcelona តែ​ឥឡូវ​នេះ​គេ​មក​លេង​នៅ​ក្លឹប​បារាំង​នេះ​ "។

លោក​បាន​បន្ត​ថា​៖" អញ្ចឹង​គេ​ត្រូវ​តែ​ជួយ​លេង​ដល់​ Mbappe ព្រោះ​ Mbappe គេ​នៅ​ក្លឹប​នេះ​៥ឆ្នាំ​មក​ហើយ​ អញ្ចឹង​ Messi ត្រូវ​តែ​បង្ហាញ​ការ​គោរព​ដល់​គេ​ផង​​ "។

PSG នឹង​ត្រូវ​ប៉ះ​ជា​មួយ​ Man City ក្នុង​ប្រកួត​ UEFA Champions League នៅ​យប់​រំលង​អធ្រាត​នេះ​ ដោយ​ខាង​ក្លឹប​បារាំង​ក៏​បាន​ដាក់​ Messi ឲ្យ​ចូល​ប្រកួត​ផង​ដែរ​បន្ទាប់​ពី​ជា​សះ​ស្បើយ​របួស​ជង្គង់​ថ្មី​ៗ​នេះ​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទថ្មី