១​​​គ្រាប់​របស់​ក្រុម​ Sheriff ​បំប៉ោង​សំណាញ់​ទី​ Real Madrid ​អាច​ជាប់​ជា​គ្រាប់​​ល្អ​បំផុត​នៅ UCL? ​

  • 2021-09-29 02:24:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​យប់​មិញ​នេះ​ក្រុម​បាល់ទាត់​​​​​ Real Madrid បាន​​បរាជ័យក្នុង​ដី​ខ្លួន​ឯង​ក្រោម​ថ្វី​ជើង​ក្រុម​លេខ​៣​មក​ពីប្រទេស​​ម៉ូដូវ៉ា FC Sheriff ២-១ សម្រាប់​ការ​ប្រកួត​លើក​ទី​២​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល D ​នៃ​ពាន​រង្វាន់​ UEFA Champions League ។ ក្នុង​ការ​ជ័យ​នេះ​​ត្រូវ​បាន​គេ​មើល​​ឃើញ​ថា ខ្សែ​បម្រើ​​​​ Sébastien Thill​ បាន​ស៊ុត​បាល់​កាប់​មួយ​ជើង​យ៉ាង​ស្អាត​ពី​តំបន់​ដំបូល​ទូក​ ហើយ​តើ​គ្រាប់​បាល់​នេះ​អាច​ជាប់​ជា​គ្រាប់​ស៊ុត​ស្អាត​ជាង​​គេ​នៅ UCL ​រដូវ​កាលនេះ​ដែរ​ឬ​ទេ?

​ការ​ប្រកួត​ត្រូវ​បាន​​គេ​មើល​ឃើញ​ថា Real Madrid បាន​​គ្រប់​គ្រង​ការ​ប្រកួត​ស្ទើរ​តែ​ទាំង​ស្រុង ​ដែល​មាន​ស្ថិតិ​គ្រប់​គ្រង​បាល់​បាន​រហូត​ដល់​ទៅ​ ៦៧% និង​ស៊ុត​ចំនួន​៣០​ជើង​ប៉ុន្តែ​រក​​បាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ​ ដោយ​បាល់​ប៉េណាល់ទី​នៅនាទី​ទី​៦៥ ដោយ​​បាល់​ពិន័យ​១១​ម៉ែត្រ​​ដែល​ស៊ុត​ដោយ​ខ្សែ​ប្រយុទ្ធ​ Karim Benzema ។ មួយ​គ្រាប់​របស់​ Real នេះ​កើ​តឡើង​ក្រោយ​ពេល​ខ្សែ​បម្រើ​ក្រុម​ភ្ញៀវ Jasurbek Jumaboy oʻgʻli Yaxshiboyev រក​បាន​មួយ​គ្រាប់​មុន​នៅ​នា​ទី​ទី២៥​ ចំណែក​គ្រាប់​បាល់​ជ័យ​ជម្នះ​របស់​ក្រុមមក​ពី​ប្រទេស​ម៉ូដូវ៉ា​រក​​បាន​នៅនាទី​​ទី៩០​ ដែល​ជា​ការ​ស៊ុត​​កាប់​យ៉ាង​ស្អាត​ពី​តំបន់​ដំបូល​ទូក​។

​ក្រុម FC Sheriff ​បច្ចុប្បន្ន​ជា​ក្រុម​លេខ​១​ក្នុង​ពូល D នៅ​ Champions League ក្រោយ​ពីរ​ប្រកួត​ឈ្នះ​ទាំង​អស់​ ពោលគឺ​ពួក​គេ​ក៏​បាន​ឈ្នះ​កាលប្រកួត​ទី១ ​ទៅ​លើ​​ក្រុម Shakhtar Donetsk ២-០។ ចំណែក​ Real Madrid ស្ថិត​នៅ​លេខ​២​ដោយ​មាន​៣​ពិន្ទុ​៕ ​​

ទស្សនា​វីដេអូ Hіghlіghts

​​ ​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី