Pep និយាយ​ត្រង់ៗ​ថា​ ពេញ​ចិត្ត​នឹង​ខ្សែ​បម្រើ​ PSG រូប​នេះ​ខ្លាំង​ក្នុង​ប្រកួត​យប់​មិញ​

  • 2021-09-29 12:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Pep Guardiola អ្នក​ចាត់​ការ​ក្លឹប​ Manchester City បាន​និយាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​នេះ​ក្រោយ​ប្រកួត​ចាញ់​ក្លឹប​ Paris Saint Germain លទ្ធផល​ ២-០ ក្របខ័ណ្ឌ​ UEFFA Champions League ថា​ លោក​ពេញ​ចិត្ត​នឹង​ខ្សែ​បម្រើ​ Marco Verratti ខ្លាំង​ណាស់​នៅ​ក្នុង​ប្រកួត​យប់​មិញ​នេះ​។

លោក​ Pep បាន​និយាយ​ថា​៖" ខ្ញុំ​ពេញ​ចិត្ត​នឹង​ Varratti ខ្លាំង​។ គេ​ពិត​ជា​មិន​ធម្មតា​មែន​។ ទោះ​ជា​ស្ថិត​ក្រោម​សម្ពាធ​យ៉ាង​ណា​ក៏​ដោយ​ គេ​នៅ​តែ​រក​បាល់​ប៉ះ​បាន​ "។

លោក​បាន​បន្ត​ថា​៖" គេ​មិនមែន​ជា​កីឡាករ​ដែល​លេង​បាល់​ប៉ះ​វែងៗ​នោះ​ទេ​ តែ​យ៉ាង​ណា​ក្ដី​ អ្នក​អាច​ទុក​ចិត្ត​គេ​ក្នុង​ការ​ជួយ​ដល់​ការ​ប្រកួត​ឲ្យ​ទៅ​មុខ​បាន​។ ខាង​ក្រុម​យើង​នេះ​រាង​ទប់​គេ​ជាប់​នៅ​ពាក់​កណ្ដាល​តង់​ទី២​នៃ​ការ​ប្រកួត​ តែ​បើ​នៅ​ពាក់​កណ្ដាល​តង់​ទី១វិញ គឺថា​គេ​ខ្លាំង​ណាស់​ "។

Man City នឹង​ប៉ះ​ PSG ម្ដង​ទៀត​នៅ​លើ​ទឹក​ដី​អង់គ្លេស​ម្ដង​ ក្នុង​ប្រកួត​ UCL នេះ​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១​ខាង​មុខ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី