Kroos នៅ​តែ​គិត​ថា​​ Mbappe ​នឹង​ផ្លាស់​មក​លេង​នៅ​ Real Madrid

  • 2021-09-29 12:44:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Toni Kroos បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Goal នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ​កីឡាករ​ខ្លាំង​ៗ​ដូច​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​នឹង​ផ្លាស់​មក​លេង​នៅ​ក្លឹប​ Real Madrid ។

Kroos បាន​និយាយ​ថា​៖" កាល​ពី​រដូវកាល​ក្ដៅ​កន្លង​ទៅ​នេះ​ ខ្ញុំ​ធ្លាប់​និយាយ​ថា​ខ្ញុំ​ចង់​បាន​កីឡាករ​ដូច​ Mbappe ផ្លាស់​មក​ Real នេះ​ប៉ុន្តែ​បើ​គេ​មិន​មក​ ក៏​យើង​មាន​ក្រុម​ដែល​ល្អ​រួច​ហើយ​។ តែ​ចាំ​មើលៗ​មាន​អី​កើត​ឡើង​នៅ​ពេល​ខាង​មុខ​ហ្នឹង​ ព្រោះ​វា​ពិបាក​ខ្លាំង​សម្រាប់​ខ្ញុំ​ក្នុង​ការ​និយាយ​រឿង​អញ្ចឹង​ៗ​ ព្រោះ​ខ្ញុំ​មិន​មែន​ជា​អ្នក​សម្រេច​ទេ​។ តែ​ម៉េច​ក៏​ដោយ​ សមត្ថភាព​របស់​គេ​នៅ​ដដែល​ គេ​ជា​កីឡាករ​ល្អ​ ហើយ​ខាង​ Real ក៏​ចង់​ទិញ​ផង​ដែរ​ តែ​ចុង​បញ្ចប់​អត់​បាន​ "។

កីឡាករ​រូប​នេះ​បាន​បន្ត​ថា​៖" នៅ​ក្រុម​យើង​នេះ​អ្វី​ទៅ​មុខ​ធម្មតា​ ទោះ​ជា​គ្មាន​ Mbappe ក៏​ដោយ​។ ខ្ញុំ​គិត​ថា​ក្រុម​យើង​នៅ​តែ​ធ្វើ​បាន​ល្អ​ ហើយ​សម្រាប់​ពេល​ខាង​មុខ​គំនិត​របស់​ខ្ញុំ​លើ​ Mbappe នេះ​ក៏​មិន​ផ្លាស់​ប្ដូរ​ផង​ដែរ​គឺ​ កីឡាករ​ខ្លាំង​ៗ​នឹង​​មក​លេង​នៅ​ Real ហើយ​ Mbappe គេ​នឹង​ស្ថិត​ក្នុង​ចំណោម​នោះ​ "។

មក​ទល់នឹង​ពេល​ Real នៅ​តែ​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ Mbappe មក​ក្រុម​របស់​ខ្លួន​ ដោយ​ប្រធាន​ក្លឹប​នេះ​ធ្លាប់​និយាយ​ទៅ​កាន់​អ្នកគាំទ្រ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ នឹង​តាម​ទិញ​ម្ដង​ទៀត​នៅ​ឆ្នាំ​ក្រោយ​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី