ញាណ សុសុីដាន ​ជាប់​ជម្រើស​ជាតិ​លើក​ដំបូង​មាន​អារម្មណ៍​ថា​ពិ​បាក​ខ្លាំង​ តែ​សន្យា​ប្រឹងប្រែង​១០០%​

  • 2021-09-30 08:17:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យុវជន​របស់​ក្លឹប Tiffy Army ញាណ សុសុីដាន ​បង្ហាញ​អារម្មណ៍​​​ពិបាក​ក្នុង​ការ​​ស្វែង​រក​កន្លែង​លេង​​ក្នុង​ជម្រើស​ដំបូង​លើ​ទីលាន​ព្រោះ​ខ្លួន​ទើប​ជាប់​ថ្មី​ៗ​ក្នុង​ក្រុម​ជម្រើសជាតិ​។ តែ​យ៉ាង​នា​យុវជន​រូប​នេះ​តាំង​ចិត្ត​ប្រឹងប្រែង​១០០%​ក្នុង​ការ​ហ្វឹកហាត់​​ ដើម្បី​ទទួល​បាន​បទ​ពិសោធ​ថ្មី​សម្រាប់​ខ្លួន​ឯង​។

​​​​​​​​​​យុវជន​ខាង​លើ​បាន​ឲ្យ​ដឹងថា​​ ការ​ជាប់​ជម្រើស​ជាតិ​លើក​ទី​​១​នេះ​ខ្លួនពិត​ជា​រំភើប និង​សប្បាយចិត្ត​ជា​ខ្លាំង​ ដោយសារ​បំណង​ប្រាថ្នា​បាន​សម្រេច​។ ទោះ​ជា​ការ​ប្រជែង​លើ​ទីលាន​មាន​ស្ថាភាព​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​យុវជន ស៊ីដាន ប្ដេជ្ញាចិត្ត​​គ្រប់​យ៉ាង​ទាំង​ការ​​ហ្វឹកហាត់​​ និង​ការ​លេង​​បើ​សិន​មាន​ឱកាស​បាន​លេង​ នឹង​ប្រឹងប្រែង​១០០%​។

អ្វី​ដែល​ សុស៊ីដាន ផ្ដោត​សំខាន់​ក្នុង​ការ​ហ្វឹកហាត់​ក្នុង​ក្រុម​ជម្រើស​ជាតិ​គឺ​ផ្នែក​កម្លាំង​ ព្រោះ​ខ្លួន​គិត​ថា​ចំណុច​នេះ​នៅ​ស្ទើរ​។ យុវជន​រូប​នេះ​​ចូល​ហាត់​បាល់​ដំបូង​កាល​ខែ​សីហា ឆ្នាំ​២០១៩ ​ដោយលេង​យុវជន​របស់​ទ័ព​ ដែល​លេង​នៅលីគ​ទី​២ ក្រោយ​មក​​ពេល​ចប់​​លីគ​ទី​២​​គេ​ក៏​ត្រូវ​បាន​ក្លឹប​​ដំឡើង​មក​កាន់​ក្រុម​ឈុត​ធំ​ ព្រោះ​ឃើញ​សមត្ថភាព​ល្អ​៕​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​