Michael Owen ថា Grealish និង Sancho សមត្ថភាព​មិន​សក្តិសម​ជា​មួយ​តម្លៃ​​​

  • 2021-10-01 02:44:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​កីឡាករ​របស់​បិសាច​ក្រហម​ Manchester United លោក Michael Owen ​បាន​និយាយ​ថា​ Jack Grealish និង Jadon Sancho មិន​សក្តិសម​ជា​មួយ​តម្លៃ​ខ្លួន​ដែល​​ក្លឹប Manchester City និង ​ Manchester United​ ទិញ​មក​ឡើយ​។

​Jack Grealish ត្រូវ​បាន Manchester City ទិញ​មក​ពី Aston Villa ក្នុង​តម្លៃ​១០០​លាន​អឺរ៉ូ ប៉ុន្តែ​លោក​ Owen យល់​ឃើញ​ថា តម្លៃ​នេះ​គឺ​មិន​សក្តិសម​ឡើយ ប៉ុន្តែ​លោក​គិត​ថា​តម្លៃ​ដែល​សក្តិសម​បំផុត​គឺ​ត្រឹម​៣០​លាន​អឺរ៉ូ​តែ​ប៉ុណ្ណោះ​។ ចំណែក Sancho ដែល​​ត្រូវ​បាន​ Manchester United ទិញ​ពី Borussia Dortmund ក្នុង​តម្លៃ​៨០​លាន​អឺរ៉ូ​នោះ​ក៏​មិន​សក្តិសម​ដែរ​ ពោល​​​អតីត​​កីឡាករ​បិសាច​ក្រហម​ខាង​លើ​យល់​ថា​ត្រឹម ២៥ លាន​អឺរ៉ូ​​គឺ​សក្តិសម​ហើយ​។

ជាង​នេះ​ទៅ​ទៀត​ Owen បន្ថែម​ថា​​ ក្លឹប​នៅ​អង់គ្លេស​កំពុង​ប្រឈម​មុខ​យ៉ាង​ខ្លាំង​​​ចំពោះ​បញ្ហា​​នៃ​ការ​ទិញ​កីឡាករ​ដែល​មាន​តម្លៃ​ថ្លៃ​ៗ។ ចំណែក​ Chelsea ​​គេ​បាន​ចំណាយ​លុយ​ដ៏​ត្រឹម​ត្រូវ​ក្នុង​ការ​នាំ​យក Lukaku ដែល​ក្រោយ​ពេល​មក​ដល់​ Stamford Bridge ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​​បែលហ្ស៊ិក​បង្ហាញ​ឲ្យ​ឃើញ​ពី​សមត្ថភាព​សក្តិ​សម​ជា​មួយ​តម្លៃ​។ មួយ​វិញ​ទៀត​ខ្សែ​ការពារ​របស់ Liverpool, Van Dijk ដ៏​ដូច​គ្នា​គឺ​គេ​បាន​បង្ហាញ​សមត្ថភាព​អាច​ទទួល​យក​បាន​៕ ​​​​​​​

ប្រភព៖ Football Channel   ប្រែ​សម្រួល៖ ស្រី សុវណ្ណដារ៉ា​