មី រស្មី មិននឹកស្មាន ខឹម សុវណ្ណដារ៉ា ធ្វើស្មាត់ល្អដល់ម្លឹងសោះ

  • 2021-10-01 06:03:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក មី រស្មី គ្រូបង្វឹកក្រុមបាល់ទះ PS Concrete បានបង្ហាញការស្រងាកចិត្ត​ពេលឃើញកូនក្រុមរបស់ខ្លួន ខឹម សុវណ្ណដារ៉ា មាន​សមត្ថភាព​ធ្វើស្មាត់និង​វ៉ៃយក​ពិន្ទុ​បាន​ល្អ។

កីឡាករ ខឹម សុវណ្ណដារ៉ា

លោកជ្រើសរើសកីឡាករកម្ពស់១,៨០ម៉ែត្រ ដើម្បីឱ្យតជួយកាងសេវាមិត្តរួមក្រុម ព្រោះគេជាអ្នកការពារដ៏​ល្អ​ម្នាក់​នៅក្រុមបាល់ទះវិសាខាឈុតធំ។

គ្រូ​បង្វឹក​ និង​កីឡាករជម្រើសជាតិបាល់ទះក្នុងសាលកម្ពុជា បានរៀបរាប់​ថា ៖«ពេលខ្ញុំដាក់ប្រកួតកាលប៉ះកងពលថ្ងៃមុនហ្នឹង ខ្ញុំដាក់គាត់មកគឺឱ្យ​គាត់ជួយចាប់សេវាទេ អត់គិតថាគាត់ស្មាត់ល្អដល់ប៉ុណ្ណឹងទេ តែដល់ពេលដាក់ចូលលេងទៅស្មាត់គាត់ផ្ទុយពីខ្ញុំគិត...ខ្ញុំនឹងដាក់ទម្រង់សុវណ្ណដារ៉ាដដែល ខ្ញុំសង្ឃឹមគាត់ធ្វើបានល្អនៅប្រកួតបន្តទៀត»។

លោក មី រស្មី បានបញ្ជាក់បន្ថែម​ថាពីមុន ខឹម សុវណ្ណដារ៉ា ហាត់លេងជំនាញស្មាត់ ប៉ុន្តែបន្ទាប់​ពី​គ្រូបង្វឹក​ឃើញគេចាប់សេវាល្អ ក៏ប្ដូរឱ្យ​គេមកលេងតំណែងការពារវិញ ហើយ​កីឡាករ​កើត​នៅ​ឆ្នាំ​១៩៩៩ តែង​បាន​បង្ហាញ​ខ្លួន​ទាំង​ការ​ប្រកួត​ក្នុង​​ និង​​ក្រៅ​ប្រទេស។

លោកគ្រូ មី រស្មី ឈរនៅកណ្ដាល

គ្រុបង្វឹក​វ័យ​២៧​ឆ្នាំ​ខាង​លើ​ បាន​បង្ហាញអារម្មណ៍រីករាយនៅពេលដែលកូន​ក្រុមធ្វើបានល្អ ក្នុងការប្រកួតតទល់​ក្លឹបកងពលធំអន្តរាគមន៍លេខ៣ កាលពីថ្ងៃទី២៩ កញ្ញា ឆ្នាំ២០២១ ហើយលោកសង្ឃឹម​ពួកគេនឹងធ្វើបានល្អ​បន្ត​ទៀត​ ដើម្បីបម្រើចក្ខុរបស់ទស្សនិកជន​ និង​ជ័យជម្នះ​ជូន​ក្រុម​៕

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី