មិនដូររូបរាងមែន! តែ អាសង់ ឆ្នាំ២០២២ មានចំណុចទាំងនេះដែលគួរឲ្យចាប់អារម្មណ៍

  • 2021-10-01 06:39:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ចេញ​ម៉ូតូ អាសង់ ស៊េរី​ថ្មី​ឆ្នាំ​២០២២ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​លេខ ៤ លេខ(លេខ​វិល) ដដែល។

មក​ដល់​ទី​ផ្សារ​ប្រទេស​កម្ពុជា​ជា​មួយ​ការ​រចនា​តែ​ថ្មី តែ​ប្រិយមិត្ត​បាន​បញ្ចេញ​មតិ​ជា​ច្រើន​ពី​មូលហេតុ​ដែល អាសង់ ស៊េរី​ថ្មី​នេះ​មិន​បាន​កែប្រែ​រូប​រាង។

ខាង​ក្រោម​នេះ​ជា ៣​ចំណុច​ដែល​អាសង់​ឆ្នាំ២០២២ បាន​ធ្វើ​ការ​កែប្រែ៖​

១. ការរចនាតែមថ្មីទាំងស្រុង តែមសងខាងនៃផ្នែកខាងមុខ រចនាឡើងដោយបន្ទះមាសប្រណិតបំផុត​រំលេច​ដោយ​ផ្ទៃរចនាដោយចំណិតពេជ្រ និមិត្តសញ្ញា NCX ពណ៌មាស។ ព្រមទាំងនិមិត្តសញ្ញា Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើប​រលោងភ្លឺចែងចាំង។

២. អាសង់ ស៊េរី​ឆ្នាំ២០២២ នេះ​បាន​ធ្វើ​ការ​កែប្រែ​ត្រង់​ចំណុច​ខ្វះ​ខាត់​លើ​ស៊េរី​ឆ្នាំមុន ដែល​ពិបាក​បញ្ចូល​លេខ និង​ដោះ​លេខ រៀង​តឹង តែ​សម្រាប់​ស៊េរី​ឆ្នាំ២០២២ នេះ​តាម​ការ​បញ្ជាក់​ពី​​ក្រុមហ៊ុន​បាន​ធ្វើ​ការ​កែប្រែ​ចំណុច​នេះ​ងាយ​ស្រួល​បញ្ចូល​លេខ និង​ដោះ​លេខ។​

៣. ចំណុច​ពិសេស​នៅ​លើ​អាសង់​ស៊េរី​ឆ្នាំ២០២២ មួយទៀត​នោះ​គឺ​ការ​ផ្លាស់​ប្ដូរ​ប្រេង​ម៉ាស៊ីន សម្រាប់​ស៊េរី​ថ្មី​អាច​ប្រើ​ប្រាស់​បាន​រហូត​ដល់ ៦០០០គីឡូ ទើប​តម្រូវ​ឲ្យ​អ្នក​ប្រើ​ធ្វើ​ការ​ផ្លាស់​ប្ដូរ​ប្រេង​ម្ដង ដែល​អាច​ថា​មិន​ធ្លាប់​មាន​ពី​មុន​មក។

សម្រាប់ អាសង់ ឆ្នាំ២០២២ នេះក្រុមហ៊ុន Honda បាន​ប្រើ​ពាក្យស្លោក​​មក​ជា​មួយ​ថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាង​ត្រដែត។ Honda Dream ស៊េរី​ឆ្នាំ២០២២ មាន​ជម្រើស​ពណ៌ ៣គឺ ពណ៌ខ្មៅ ពណ៌ក្រហម និង​ពណ៌ស៕

ចុះប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរចំពោះ អាសង់ ឆ្នាំ២០២២ នេះ?​

អត្ថបទ៖ ម៉េងងី