ធ្លាយ​រឿង​សណ្ឋាគារ​លំដាប់​​ផ្កាយ​៥​ដែល​ Messi កំពុង​នៅ​ត្រូវ​​ចោរ​បន្លំ​​ចូល​លួច​លុយ

  • 2021-10-01 08:14:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចោរ​​បាន​បន្លំ​ចូល​លួច​លុយ​​និង​គ្រឿង​អលង្ការ​ក្នុង​​បន្ទប់មួយ​ចំនួន​នៅ​សណ្ឋាគារ​​លំដាប់​ផ្កាយ​៥​​មាន​ទីតាំង​នៅ​ទីក្រុង​ប៉ារីស ដែល Lione Messi កំពុង​ស្នាក់នៅ។

ក្រុម​ចោរ​បាន​​ចូល​ក្នុង​​សណ្ឋាគារ Le Royal Monceau ដោយ​ឡើង​តាម​ដំបូល​ និង​លួច​ចូល​ក្នុង​បន្ទប់​តាម​ទ្វារយ៉រ​​ដែល​មិន​ចាក់ចោល​​នៅ​មួយជាន់​លើ​​បន្ទប់ Messi ស្នាក់​នៅ។ បន្ទប់​៤​ត្រូវ​​បាន​ចោរ​ចូល​ប៉ុន្មាន​សប្ដាហ៍ ក្រោយ​ពេល Messi ​ចូល​មក​ស្នាក់​នៅ។

កាមេរ៉ា​សុវត្ថិភាព​ថត​បាន​បុរស​ពាក់​ម៉ាស់​២​នាក់​តោង​ចុះ​​ចូល​បន្ទប់​ជាន់​ទី​៦​កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន។ នៅ​រាត្រី​នោះ PSG បាន​ធ្វើ​ដំណើរ​ទៅ​លេង​នៅ​ទឹក​ដី​ក្រុម Metz ប៉ុន្តែ​ Messi មិន​បាន​ទៅ​​ជាមួយ​ទេ​ដោយ​ស្នាក់​ក្នុង​សណ្ឋាគារ​ ព្រោះ​​តែ​មាន​របួស​​ក្រោយ​ប្រកួត។

ជនរងគ្រោះ​ម្នាក់​​ដែល​ជា​ទីប្រឹក្សា​ហិរញ្ញវត្ថុ​​ក្នុង​ទីក្រុង​ឌុយបៃ​​បាន​និយាយ​ថា នាង​បាន​បាត់​ខ្សែក​​មាស​តម្លៃ​៣០០០​ផោន ក្រវិល​តម្លៃ​៥០០​ផោន និង​លុយ​២០០០​ផោន។ យ៉ាងណា​ជា​សំណាង​ល្អ បន្ទប់​របស់ Messi មិន​ត្រូវ​បាន​ចោរ​ចូល​ឡើយ ហើយ​ដំណឹង​​ខាង​លើ​ទើប​តែ​បែក​ធ្លាយ​​ថ្មី​ៗ​នេះ​ឯង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម