ខែភ្ជុំទិញយកហេង! នេះតម្លៃ អាសង់ ឆ្នាំ២០២២ កំពុងលក់តាមហាង

  • 2021-10-05 01:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុន Honda ប្រចាំប្រទេសកម្ពុជាបានបញ្ចេញម៉ូតូ អាសង់ ស៊េរីថ្មីឆ្នាំ២០២២ និងកំពុងមានលក់ជាច្រើននៅតាមហាងម្ដុំគិរីរម្យ។

មកទល់ពេលនេះហុងដាឌ្រីម នៅតែបំពាក់មកជាមួយនឹងកម្លាំងម៉ាស៊ីន ១២៥ សេសេប្រើចង្កឹះលេខប្រព័ន្ធលេខ ៤ លេខ(លេខវិល) ដដែល។ តែឆ្នាំនេះ Honda DREAM បានប្រើពាក្យស្លោកមកជាមួយថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត។

Honda Dream ២០២២ បានមកដល់ទីផ្សារនៅតាមហាងម្ដុំគិរីរម្យ ជាមួយនិមិត្តសញ្ញាតែម Honda DREAM រូបរាងថ្មី ពណ៌មាសក្រូម៉េរលើបរលោងភ្លឺចែងចាំង រចនាម៉ូតបែបចំណិតពេជ្រផ្គុំបញ្ចូលគ្នា។ តាមប្រភពពីលោក សីហា អ្នកលក់ម៉ូតូនៅម្ដុំគិរីរម្យ បានប្រាប់ថា Honda Dream ស៊េរីឆ្នាំ២០២២ នេះកំពុងលក់មានតម្លៃខ្ទង់ ២ ៣០០ដុល្លារជាង (តម្លៃខុសគ្នាតិចតួចនៅតាមហាង)។

សម្រាប់ អាសង់ ឆ្នាំ២០២២ នេះក្រុមហ៊ុន Honda បានប្រើពាក្យស្លោកមកជាមួយថា«FOREVER GLORY» រចនាដោយបន្ទះមាសប្រណិតបំផុត និងចំណិតពេជ្រល្អឥតខ្ចោះ ផុសឡើងយ៉ាងត្រដែត។ Honda Dream ស៊េរីឆ្នាំ២០២២ មានជម្រើសពណ៌ ៣គឺ ពណ៌ខ្មៅ ពណ៌ក្រហម និងពណ៌ស៕

អត្ថបទ៖ ម៉េងងី

អត្ថបទពេញនិយម