ព្រឹក​ស្អែក​​ជម្រើសជាតិ​នឹងហោះ​​ទៅ​បារ៉ែន​នៅ​ម៉ោង​៩​​:៣០​ព្រឹក​មាន​ពាក្យ​អី​ជូនពរ​​ពួក​គាត់​ទេ?

  • 2021-10-04 05:34:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិកម្ពុជា នឹង​ហោះ​ទៅ​កាន់​ប្រទេស​បារ៉ែន​នា​វេលា​ម៉ោង​៩:៣០ នាទី​​ព្រឹក​ស្អែក​នេះ​ ដើម្បី​ចូល​រួម​ប្រកួត​ព្រឹត្តិការណ៍ AFC ASIAN CUP CHINA 2023 Qualifiers (Playoff) ទល់​កោះ​ហ្គាំ​​ថ្ងៃ​ទី​៩ និង​ថ្ងៃ​ទី​១២ ខែ​តុលា ​ឆ្នាំ​២០២១ ខាង​មុខ​នេះ​។

​បើ​តាម​ការ​បញ្ចាក់​របស់​លោក​ កែវ សារ៉េត អគ្គលេខធិការ​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ប្រកួត​នោះ​តាម​ពិត​​លោក Honda អ្នក​ចាត់ការ​ក្រុម​គោព្រៃ​កម្ពុជា​ក៏​អាច​​បង្ហាញ​ខ្លួន​នៅ​​ទី​នោះ​ដែរ​។ ប៉ុន្តែលោក​មិន​ទាន់​ទទួល​បាន​ព័ត៌​មាន​ច្បាស់​១០០%​ ដូច្នេះ​លោក​​ កែវ សារ៉េត នឹង​បញ្ជាក់​ពេល​ក្រោយ​ជុំ​វិញ​ចំណុច​នេះ។

​ល្ងាច​នេះ​ក៏​មាន​ការ​ជួប​ប្រជុំ​ពិសេស​មួយ​នៅ​កន្លែង​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ឯក​ឪត្ដម សៅ សុខា ។ ទាក់​ទង​ការ​ចេញ​ចំណើរ​លើក​នេះ​តើ​ប្រិយមិត្ត​មាន​ពាក្យ​​អ្វី​ចង់​ជូន​ពរ​ទៅ​កាន់​កីឡាករ​ទាំង​អស់​ទេ​?

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​