ព្រំ​ សំណាង​ បើ​ឈ្នះ​សន្លប់​ និង​បន្ត​ឈ្នះ​រហូត​បែប​នេះ​អាច​នឹង​លែង​បាន​ប្រកួត​

  • 2021-10-04 06:30:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​លេង​គុន​ខ្មែរ​ទម្ងន់​ធ្ងន់​ ព្រំ​ សំណាង​ ប្រសិន​បើ​បន្ត​ឈ្នះ​ និង​ឈ្នះ​សន្លប់​បែប​នេះ​អាច​នឹង​គ្មាន​ដៃគូ​វ៉ៃ​នោះ​ទេ​ ព្រោះ​ទម្ងន់​ធ្ងន់​នេះ​មិន​សូវ​មាន​ឡើយ​នា​ពេល​បច្ចុប្បន្ន។​

កីឡាករ ព្រំ សំណាង

មាន​មតិ​អ្នក​គាំទ្រ​ម្នាក់​ហ្វេសបុក​ឈ្មោះ​ «សែមស៊ុយ ម៉េង»​ ថា​ ព្រំ​ សំណាង​ ឈ្នះ​រហូត​អត់​ដៃគូ​វ៉ៃ​ឥលូវ​ហើយ។​ យ៉ាងណា​ដូច​ប្រិយមិត្ត​គុន​ខ្មែរ​បាន​ឃើញ​ស្រាប់ហើយ​ថា​ ការ​វិល​មក​កាន់​សង្វៀន​វិញ​៣ប្រកួត​នេះ​ សំណាង​ ឈ្នះ​ទាំង​៣​តែ​ម្ដង​ ខណៈ​២ដង​សុទ្ធតែ​ឈ្នះ​សន្លប់​ទៅ​ទៀត។​

ព្រំ​ សំណាង​ អាច​នឹង​ជួប​បញ្ហា​ខ្វះដៃគូ​ប្រកួត​នៅ​ពេល​ខាង​មុខ​នេះ​ ព្រោះ​ទី១​ គីឡូ​ធ្ងន់​ពេក​ ៧៥​ គឺ​ពិបាក​រក​កីឡាក​ឲ្យ​ប៉ះ​ជា​មួយ​ណាស់។​ ស្រប​ពេល​កីឡាករ​ទម្ងន់​ធ្ងន់ៗ​បច្ចុប្បន្ន​លេង​ភាគ​ច្រើន​ ៧០-៧១​គីឡូក្រាម​ប៉ុណ្ណោះ​ ចំណែក​មួយ​ចំនួន​ទៀត​ជា​សិស្ស​ធ្លាប់​រួម​ក្លឹប​ និង​កីឡាករ​រាប់​អាន​គ្នា​ ឬ​ហ្វឹកហាត់​កន្លែង​តែ​មួយ។​

សំណាង ពេលឈ្នះ ឈឿង ល្វៃ

រំលឹក​ដែរ​ថា​ ការ​វិល​ចូល​សង្វៀន​ជា​ថ្មី៣ប្រកួត​របស់​ ព្រំ​ សំណាង​ ទី១​ ឈ្នះ​ ឡុង ​សុវណ្ណដឿន​ សន្លប់​នៅ​ Mas Fight ទី២​ ឈ្នះ​ ឈឿង​ ល្វៃ​ សន្លប់​ទឹក២​ នៅ​បាយ័ន​ និង​លើក​ទី៣​ ឈ្នះ​ពិន្ទុ​ ធឿន​ ធារ៉ា​ នៅ​ CNC។​ ការ​ឈ្នះ​ចុង​ក្រោយ​នេះ​ ធារ៉ា​ ជិត​សន្លប់​ម្ដងៗ​ទៅ​ហើយ៕​

សំណាង ពេលឈ្នះ ធឿន ធារ៉ា

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​